បើ​កុំ​តែ​សម្តី​មួយ​ម៉ាត់​របស់​កូនប្រុស កុំ​អី កុំ​កុំ​មិន​សម្តែង​ក្នុង​រឿង Star War របស់​អាមេរិក​ទេ​

    ​ពាក់អាវ​ស្បែក និង​ហ៊ុំព័ទ្ធ​ដោយ​ក្រុម Stormtroopers នៅ​សណ្ឋាគារ Grand Hyatt Hotel កុំ​កុំ​មើលទៅ​ស្រដៀង​នឹង​វីរបុរស​ក្នុង​ភាពយន្ត​កុង​ហ្វ៊ូ​ដូចជា Ip Man ដែរ​។​

​    ​កុំ​កុំ​បាន​ដើរតួ​ជា​អ្នក​ចម្បាំង​ពិការភ្នែក Chirrut Imwe ក្នុង​រឿង Star War ដែលជា​រឿង​ដំបូង​របស់គាត់​។ គាត់​មាន​វត្តមាន​ក្នុង​រឿងនេះ​ត្រឹមតែ​វគ្គ​ទី ៤ នៃ​រឿងនេះ​ប៉ុណ្ណោះ​។​

​    ​ក្នុង​កិច្ចសម្ភាសន៍​មួយ​នៅ​ស​ន្និសិត​កាសែត Rogue One Asia Hong Kong កាលពី​ខែ​មុន​គាត់​បាន​និយាយថា "​ខ្ញុំ​ប្រើពេល ៩ ខែ​ដើម្បី​រៀន​និយាយ​ឈ្មោះ​តួអង្គ​នោះ ដោយ​ប្រកប​យ៉ាង​ដូច្នេះ Choo-root Eem-way"​។​

​    ​កុំ​កុំ​គឺជា​តារា​អាស៊ី​ដំបូង​គេ​បង្អស់ ដែល​ដើរតួ​សម្ដែង​ក្នុង​រឿង Star War ជា​អ្វីមួយ​ដែល​គាត់​គិតថា​ជា​កិត្តិយស​ប្រពៃ​បំផុត​។​

​    ​តែ​គាត់​ប៊ិះ​តែ​នឹង​ច្រានចោល​ការសម្តែង​រឿង​អាមេរិក​នេះ បើ​កុំ​តែដោយសារ​កូន​របស់គាត់​ឈ្មោះ Jasmine អាយុ ១២ ឆ្នាំ និង James អាយុ ៩ ឆ្នាំ រំអុកឱ្យ​គាត់​សម្ដែង​ក្នុង​រឿង Star War​។​

​    ​គាត់​និយាយថា "​កូន​របស់ខ្ញុំ​គឺជា Fans ដ៏​ធំ​បំផុត​របស់​រឿង Star War ជា​ខ្ញុំ​ទៅទៀត ជាពិសេស James​។ កូនប្រុស​នេះ​បាន​អាន​សៀវភៅ​រឿង​កំប្លែង​និង​សូន្យ​រូប​តុ​ក្កាតា​ដោយ​ខ្លួនឯង​ទៀតផង​។ ខ្ញុំ​សួរ​ទៅ​កូន​ថា រឿង​របស់​ប៉ា​មួយណា​ដែល​កូន​ចូលចិត្ត​? Ip Man ឬក៏ Star Wars? កូន​ខ្ញុំ​និយាយថា Star War"​។ 

​    ​សម្តី​មួយ​ម៉ាត់​នេះហើយ​ទើប​ធ្វើឱ្យ​កុំ​កុំ​សម្រេចចិត្ត​សម្តែង​ក្នុង​រឿង Star War ដោយ​មិន​ស្ទាក់ស្ទើរ​ឡើយ​៕ 

Dymin
adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

Loading ad ...