បុគ្គលិក​ក្រុមហ៊ុន​សាម​សុង​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​

​    បន្ទាប់ពី​កម្មវិធី​យុទ្ធនាការ​មួកសុវត្ថិភាព​នៃ​សកម្មភាព​សង្គម​ក្នុងប្រទេស​កម្ពុជា​ទើបតែ​បា​នប​ពា្ច​ប់​ថ្មីៗ​រួចមក សាម​សុង​ក៏​នៅតែ​បន្តសកម្មភាព​សង្គមរ​បស់​ខ្លួន​យ៉ាងសកម្ម​ដោយបា​ន​​រៀបចំ​កម្មវិធី​ថ្មី​មួយទៀត​ដែល​រៀបចំ​ធ្វើ​ទ្បើង​កាលពី​ថ្ងៃទី​16 ខែធ្នូ ឆ្នាំ 2016 នៅ​មជ្ឈ​មណ្ឌ​ល​ជាតិ​ផ្តល់​ឈាម​។​

​    កម្មវិធី​នេះ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី Samsung Love and Care ដែល​ក្រុមហ៊ុន​សាម​សុង​តែងតែ​ផ្តល់នូវ​ក្តី​ស្រលាញ់ និង​ការយកចិត្តទុកដាក់ចំពោះ​ប្រជាជន​កម្ពុជា​តាមរយៈ​ស​កម្ម​ភាព​សង្គម​នានា​។ ជាក់ស្តែង សកម្មភាព​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​របស់​បុគ្គលិក​សាម​សុ​ង​ថ្ងៃនេះ​គឺ ធ្វើ​ទ្បើង​ក្នុងគោលបំណង​សំខាន់​ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស  និង​ដើម្បី​ផ្តល់ព័ត៌មាន​ដល់​សាធារណ​ជន​ឲ្យ​បាន​យល់ដឹង​អំពី​តួនាទី​របស់​ឈាម​ក្នុង​ការជួយ​ដល់​អ្នកជម្ងឺ​ជាច្រើន​កំពុង​ត្រូវការ​ឈា​ម​​របស់​យើងទាំងអស់គ្នា​ឲ្យ​សមស្រប​ទៅនឹង​ពាក្យ​ថា “​សង្គ្រោះ​ជីវិត បរិច្ចាគ​ឈាម​ថ្ងៃនេះ​”​។ 

    ​លោក ឆែ សុខ​ទ្បេ​ង ដែលជា​ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​នៃ​ក្រុមហ៊ុន​ថៃ​សាម​សុង អេ​ទ្បិ​ច​ត្រូ​និក​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​ខ្ញុំ​ពិតជា​មានអារម្មណ៍​សប្បាយរីករាយ​យ៉ាងខ្លាំង ដែល​បានមក​ចូលរួម​ក្នុង​កម្មវិធី​ដ៏​មាន​អត្ថន័យ​មូ​យ​នេះ​ក្នុងការ​ចែករំលែក​សេចក្តីស្រលាញ់ និង​ការយកចិត្តទុកដាក់ទៅដល់​សហគមន៍ ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា តាមរយៈ​ការបរិច្ចាគ​ឈាម​ដើម្បី​ជួយសង្គ្រោះ​ជីវិត​បងប្អូន​ដែល​ត្រូវការ​ឈាម​ជាបន្ទាន់ ឬ​ជួបប្រទះ​គ្រោះថ្នាក់
​ផ្សេ​ង​​ៗ​«​។ 

    ​អ្នកស្រី សុង សុទ្ធា បុគ្គលិក​សាម​សុង​ប្រកបដោយ​ទឹកមុខ​សប្បាយរីករាយ​បានបង្ហាញ​ចំណា​ប់អារម្មណ៍​ថា​៖ «​ខ្ញុំ​ពិតជា​មាន​មោទនភាព​ដែលបានមក​បរិច្ចាគ​ឈាម​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​សាម​សុង​។ ចេញពី​សេចក្តីស្រលាញ់ និង​ការយកចិត្តទុកដាក់​ផ្តើមចេញពី​យើង​ម្នាក់ៗ ដូច្នេះ​យើងគួរតែ​បំផុស​វា និង​ចែករំលែក​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀតហើយ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​សង្គម​របស់​យើង​នឹង​ពោរពេញ​ដោយ​សេចក្តីស្រលាញ់ និងការយកចិត្តទុកដាក់​រ​វាង​គ្នា និង​គ្នា​ជាក់​ជាពុំខាន​«​។​

​    ជា​ចុងក្រោយ ក្រុមហ៊ុន​ក៏​សូម​អំពាវនាវ​ដល់​សាធារណជន​ឲ្យ​ចូលរួម​ជួយ​គាំទ្រ​ក្នុងការ​បរិ​ច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​អោយបាន​ច្រើន​ដើម្បីជួយសង្គ្រោះ​ជីវិត​អ្នក​ជម្ងឺ​ដែលមាន​តម្រូវការ​ឈាម​។​


​    អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd 

    ​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់ ទីកន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូបឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​ LED​។ ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ សូម​ចូល​មើល​គេហទំព័រ news.samsung.com/global


 

adverise with khmeread

អ្នកនឹងចូលចិត្ត