Xavi នៅតែ​ចចេស​ថា Cristiano Ronaldo មិន​សម​ទទួលបាន​ពាន Ballon d'Or ហើយ​ថា Messi ជា​កីឡាករ​ល្អ​ដាច់​គេ

​    ​Cristiano Ronaldo ពិតជា​មិន​ស័ក្តិសម​នឹង​ឈ្នះ​ពានរង្វាន់​បុគ្គល​តារា​ឆ្នើម​ពិភពលោក Ballon d'Or នោះឡើយ ថ្វីបើ​គាត់​ទទួលបាន​ជោគជ័យ​គួរឱ្យកត់សម្គាល់​នៅក្នុង​ឆ្នាំ​២០១៦​។ នេះ​បើ​យោងតាម​ពាក្យសម្តី​របស់​វីរបុរស​ប្រចាំ​ទឹកដី​ក្រុម​អ្នកមាន​បុណ្យ Barcelona កីឡាករ Xavi ។​

​    ​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​អធិរាជ​សរូប​នេះ បានឈ្នះ​ពានរង្វាន់​ដ៏​មាន​សក្តានុពល​របស់​ពិភពលោក​ជា​លើក​ទី​បួន​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ បន្ទាប់ពី​គាត់​ទទួលបាន​សំឡេងឆ្នោត​ច្រើនជាង​ទេ្វ​ដង​ច្រើនជាង​សំឡេងឆ្នោត​របស់​តារា​ឆ្នើម​របស់​ក្រុម​អ្នកមាន​បុណ្យ Lionel Messi ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​ពីរ​។​

​    ​Ronaldo បាន​រៀបរាប់​អំពី​រដូវ​កាល​មុន​ថា​ជា​ឆ្នាំ​ដ៏​ពិសេស​បំផុត​សម្រាប់​អាជីព​របស់គាត់ បន្ទាប់ពី​គាត់​បានឈ្នះ​កំពូល​ក្លឹប​តំបន់​អឺរ៉ុប Champions League ជាមួយនឹង​អធិរាជ​ស និង​ឈ្នះ​ពាន​កំពូល​ទ្វីបអឺរ៉ុប Euro 2016 ជាមួយនឹង​ព័រ​ទុយ​ហ្គា​ល់ ដោយបាន​ក្លាយជា​អ្នក​ស៊ុត​ចូល​ច្រើន​បំផុត​គ្រប់​សម័យកាល​នៅ​ក្លឹប Real Madrid កាលពី​ខែតុលា ២០១៥​។​

​    ​ទោះជា​យ៉ាងណាក្តី Xavi មាន​អារម្មណ៍​ថា វា​គឺ​ពិតជា​ខុស​ក្នុង​ការផ្តល់​ពានរង្វាន់​មួយ​នេះ​ទៅដល់​កីឡាករ​ម្នាក់​ដោយយោង​ទៅលើ​ពាន​ដែល​គេ​បានឈ្នះ ជាជាង​គុណភាព​របស់​ពួកគេ​។​

​    ​Xavi បានបញ្ជាក់​ទៅកាន់​ទូរទស្សន៍ TV3 ថា "​ពួកគេ​បាន​រាប់​ទៅលើ​ពាន​ធំៗ ប៉ុន្តែ​មាន​ឆ្នាំ​ខ្លះ​ដែល​ពួកគេ​មិនបាន​ប្រើប្រាស់​វិធី​បែប​នោះ ដើម្បី​ផ្តល់​ពានរង្វាន់​ដល់​កីឡាករ​ឆ្នើម​ដាច់​គេ​នៅក្នុង​ពិភពលោក​។ Leo Messi គឺ​ពិតជា​ល្អ​ដាច់​គេ​"៕

1
adverise with khmeread

អ្នកនឹងចូលចិត្ត