Jose Mourinho និយាយថា​គាត់​ដឹង​មូល​ហេតុអ្វី​ហើយ​ដែល​ធ្វើឱ្យ​បិសាច​ក្រហម​ចាញ់​ពិន្ទុ Chelsea ឆ្ងាយ​ហៅ​លែង​ឮ

    ​បិសាច​ក្រហម​ឥឡូវ​មិនទាន់​ចាញ់ ៩ ប្រកួត​មកហើយ​ក្នុង Premier League ប៉ុន្តែ​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​បន្ទោស​ទម្រង់​លេង​ដ៏​អន់​ក្នុងផ្ទះ​តាំងពី​ដើមទី​សម្រាប់​ចំណាត់ថ្នាក់​លេខ ៦ សព្វថ្ងៃ​។​

​    ​Jose Mourinho បាន​សង្កត់ធ្ងន់​ទៅលើ​ទម្រង់​លេង​ដ៏​អន់​ក្នុង​ទឹកដី​ជា​មូលហេតុ ដែល​ធ្វើឱ្យ​ក្រុម​បិសាច​ក្រហម Manchester United របស់គាត់ មិនអាច​ឈរ​នៅលើ​ចំណាត់ថ្នាក់​កំពូល​នៃ​លី​ក​កំពូល​អង់គ្លេស Premier League ។​

​    ​បិសាច​ក្រហម​ទទួលបាន​ជ័យជម្នះ​ត្រឹមតែ​បី​ប្រកួត​ប៉ុណ្ណោះ​ពី​កាល​ប្រកួត​ក្នុង​ទឹកដី Old Trafford ចំនួន​ប្រាំបី​លើក​របស់​ពួកគេ ខណៈដែល​កាលពី​សប្តាហ៍​មុន​ពួកគេ​អាច​ផ្តួល Tottenham ក្នុង​លទ្ធផល ១-០ ដោយបាន​បញ្ចប់​ដំណើរ​នៃ​លទ្ធផល​ស្មើ​ជាប់ៗ​គ្នា​ចំនួន​បួន​ប្រកួត​ក្នុង​ទឹកដី ជាមួយនឹង Stoke, Burnley, Arsenal និង West Ham ។​

​    ​កូនក្រុម​របស់លោក Mourinho អាច​ទទួលបាន​ជ័យជម្នះ​ចំនួន​បួន​លើក និង​ស្មើ​ចំនួន​ពីរលើក​នៅក្រៅ​ទឹកដី​ក្នុង​រដូវ​កាល​នេះ ដែល​ជ័យជម្នះ​ក្រៅ​ទឹកដី​ចុងក្រោយ​បំផុត​ពួកគេ​អាចធ្វើ​បាន​នៅលើ​ទឹកដី​របស់ Crystal Palace កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ ជាហេតុ​ធ្វើឱ្យ​លោក Mouriho លើកឡើងថា ឱកាស​របស់​បិសាច​ក្រហម​គឺ​បាត់បង់​នៅក្នុង​ទឹកដី​ខ្លួនឯង​។​

​    ​Mourinho បាន​បញ្ជាក់ថា "​យើង​បាន​ប្រឹងប្រែង​គ្រប់គ្រាន់​ហើយ​ដើម្បី​ឡើងមក​លំដាប់​កំពូល​ទាំង ៦​ប្រសិនបើ​យើង​មាន​ពិន្ទុ​ដែល​យើង​បាន​ខកខាន​នៅ​ទឹកដី​ខ្លួនឯង យើង​បានធ្វើ​ច្រើនជាង​លទ្ធផល​ជ័យជម្នះ យើង​ច្បាស់​ជា​ស្ថិតនៅ​កៀក​កំពូល​តារាង​លី​ក​។ ប៉ុន្តែ​យើង​បាន​ខកខាន​ដណ្តើម​បី​ពិន្ទុ​ទាំងនោះ ហើយ​នៅក្នុង​អំឡុង​ពេលនេះ យើង​ទើបនឹង​តែ​ស្ថិតនៅ​កៀក​កំពូល​តារាង​ទាំង​បួន​ប៉ុណ្ណោះ ដូច​ច្នេះ​យើង​ត្រូវតែ​ព្យាយាម​បន្ថែមទៀត​។ មានការ​ប្រកួត​ចំនួន​បី​ទៀត រហូតដល់​បញ្ចប់​ឆ្នាំនេះ ហើយ​តោះ​ទៅ​មើលថា​វា​នឹង​បញ្ចប់​របៀប​ម៉េច​នៅ​ខែធ្នូ ទី​៣១​ខាងមុខ ហើយ​ពេលនោះ​យើង​នឹង​អាច​ដឹងថា​អ្វី​អាច​កើតឡើង​នៅ​ពាក់កណ្តាល​រដូវ​ដែល​នៅសល់​"៕

Ckukujjypcji1pb2mwvegpzjc adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់