ទេសភាព​កម្រ​ជួប​ក្នុង​ជីវិត​ទាំង ៧ សន្លឹក​នេះ ត្រូវបាន​បុរស​ម្នាក់​ប្រថុយ​ផ្សងព្រេង​ថត​មក​បង្អួត​ពិភពលោក​

    ​ជើងឯក​ជិះ​ស្គី​លើ​សមុទ្រ​លោក Mick Fanning សញ្ជាតិ​អូស្ត្រាលី​បានបញ្ចប់​ការ​ជិះ​លើ​រលក​ដ៏​អស្ចារ្យ​របស់គាត់​នៅក្រោម​ពន្លឺ Northern Lights ក្នុងប្រទេស​ន័​រ​វែ​ស​។ ហើយ​គាត់​បាន​យក​រូបភាព​ស្រស់ស្អាត ៧ កន្លែង​បង្ហាញជូន​ដូចខាងក្រោម​នេះ​។​

​    ​រូប​ទី​១៖ លោក Fanning វ័យ ៣៥ ឆ្នាំ បាន​ជិះ​ស្គី​សមុទ្រ​ខណៈ​ពន្លឺ​ធម្មជាតិ Aurora Borealis បាន​បន្លឺឡើង​នៅ​ប្រជុំ​កោះ Lofoten​។​

​    ​រូប​ទី​២៖ លោក​បាន​បោះជំរំ​ជាមួយ​ជាង​ថតរូប​ន័​រ​វែ​ស Mats Andreassen Grimsæth និង Emil Kjos Sollie​។​

​    ​រូប​ទី​៣៖ លោក Fanning មកពី​ទីក្រុង​ស៊ីដនី បាន​ពណ៌នា​បទពិសោធន៍​របស់លោក​ថា ជា​អ្វីមួយ​ដែល​គាត់​នឹង​ចងចាំ​ជាង​រៀងរហូត​។​

​    ​រូប​ទី​៤៖ បុរស​រូបនេះ​បាន​និយាយថា «​យើង​ចាប់ផ្តើម​ដំណើរ​ចំនួន​ពីរ​យប់​ជាប់​គ្នា​ដើម្បី​រង់ចាំ​ពន្លឺ​បន្លឺ​»​។​

​    ​រូប​ទី​៥៖ គាត់​ហាក់​រំភើបចិត្ត​ចំពោះ​ទស្សនីយភាព​ពន្លឺ​ដ៏​ស្រស់ស្អាត​នៅពេល​គ្មាន​រលក​។​

​    ​រូប​ទី​៦៖ ប៉ុន្តែ​ស្ថានភាព​បាន​ផ្លាស់ប្តូរ​នៅ​ថ្ងៃទី​បី​។ Fanning បាន​ប្រាប់ ABC ថា​រលក​ពិតជា​ល្អ​អស្ចារ្យ​ណាស់​។​

​    ​រូប​ទី​៧៖ ពេល​ជិះ​លើ​រលក Fanning និយាយថា «​ខ្ញុំ​គ្រាន់តែ​សម្លឹងមើល​លើ​មេឃ​ហើយ​ស្រែក​ទាំង​រំភើប​រីករាយ​ប៉ុណ្ណោះ​»៕

ប្រភព៖BBC

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...