បើ​ឃើញ​សរសៃ​បែបនេះ​សូមកុំ​បណ្តែតបណ្តោយ​ឱ្យសោះ ប្រឈម​កើត​ជំងឺ​កាចៗ​ច្រើនណាស់​

    ​បញ្ហា​ប្រព័ន្ធ​ឈាម​រត់​កើតឡើង នៅពេល​លំហូរ​ឈាម​មិន​ទៅដល់​ជើង ដៃ បេះដូង និង​រាងកាយ តាម​ដែល​វា​អាចធ្វើ​បាន​។​

​    ​សរសៃឈាម​ត្រូវបាន​ជាប់គាំង​ដោយសារតែ​ជាតិ​ខ្លាញ់​ហៅថា Thrombocyte ដែល​ផ្ដុំគ្នា​នៅ​ខាងក្នុង​សរសៃ​អា​ក់ទ័រ​និង​សរសៃ​វែ​ន​។​

​    ​ប្រសិនបើ​ស្ថានភាព​លំហូរ​ឈាម​មិនល្អ​អាច​បង្កឱ្យមាន​បញ្ហា​ដូចជា ឡើង​សម្ពាធ​ឈាម កើត​ជំងឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ដាច់​សរសៃឈាម​ខួរក្បាល សរសៃ​វែ​ន​ឡើង​ប៉ោង ជំងឺ​ទាក់ទិន​សរសៃឈាម ជំងឺ​បេះដូង ខូច​តម្រងនោម អារ និង​ជំងឺ​ច្រើន​ទៀត​។​

​    ​យ៉ាងណាមិញ អ្នក​អាច​ព្យាបាល​វា​បាន​ប្រសិនបើ​អ្នក​កែប្រែ​របៀប​រស់នៅ​របស់​អ្នក​។ របប​អាហារ​អាចជួយ​អ្នក​បាន​ក្នុងករណីនេះ​។ អ្នក​គួរតែ​ព្យាយាម​ទទួល​ជាតិ​សរសៃ​ឱ្យបាន​ច្រើន ពិសា​ផ្លែឈើ​និង​បន្លែ​ឱ្យបាន​ច្រើន​រៀងរាល់ថ្ងៃ​។ ពិសា​ទឹក​យ៉ាងហោចណាស់ ៥ ទៅ ៦ កែវ​ក្នុង​មួយថ្ងៃ ព្យាយាម​កាត់បន្ថយ​កាហ្វេ​និង​តែ​ដែលមាន​ជាតិ​កាហ្វេ​អ៊ី​ន​។ ប៉ុន្ដែ​មិន​មានន័យថា​ឈប់​ផឹក​ពួកវា​ទាំងស្រុង​នោះទេ​។​

​    ​ជាតិ​អាល់កុល​ក៏មាន​ផលប៉ះពាល់​ដល់​លំហូរ​ឈាម​ដែរ កាត់បន្ថយ​វា​ឱ្យបាន​ច្រើន​កាន់តែ​ល្អ​។ គួរ​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ច្រើន​ដូចជា ដើរ រត់​ជុំវិញ​ផ្ទះ ហែល​ទឹក ឬអ្វី​ផ្សេង​ដែល​អ្នក​ចង់​។ ធ្វើឱ្យបាន ៤ ទៅ ៥ សប្ដាហ៍​រៀងរាល់ថ្ងៃ​។​

​    ​ចាប់ផ្ដើម​ទទួលទាន​អាហារ​សុខភាព និង​កាត់បន្ថយ​ការបរិភោគ​អាហារ​មាន​ជាតិ​ខ្លាញ់​មិនល្អ និង​ងាក​ទៅរក​ខ្លាញ់ត្រី (Omega-3) វិញ​។​

​    ​បន្ថែម​ពីលើ​ស​នោះ​ទៀត​ឈប់​ជក់បារី និង​ងូតទឹក​ក្ដៅ​ឧណ្ហៗ​ប្រសិនបើ​អ្នក​ផ្ដាសាយ ដើម្បី​ឱ្យដៃ​និង​ជើងមាន​ភាពកក់ក្ដៅ​៕

0123456
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...