តើ​នឹងមាន​អ្វី​កើតឡើង​ចំពោះ​ទារក ប្រសិនបើ​ជក់បារី​ពេល​មានគភ៌​?

    ​បារី​មួយ​ដើម​មាន​សារ​ធាតុគីមី​គ្រោះថ្នាក់​ជាង ៤ ពាន់​ប្រភេទ ដែល​ក្នុងនោះ​មាន​គីមី​ពុល និង បង្ក​មហារីក ៦០ ប្រភេទ​។ ជាតិពុល​ទាំងនោះ​ជ្រៀបចូល​សរសៃឈាម​របស់​អ្នក​នៅពេល​អ្នកមាន​ផ្ទៃពោះ ដែល​វា​គឺជា​ផ្លូវ​តែមួយគត់​ដើម្បី​នាំ​អុកស៊ីសែន​និង​សារធាតុចិញ្ចឹម​ទៅ​ទារក​ក្នុង​ផ្ទៃ​។​

​    ​ការសិក្សា​មួយ​ចេញផ្សាយ​ដោយ​ព្រឹត្តិប័ត្រ​ព័ត៌មាន​ចិត្ត​វេជ្ជវិជ្ជា​អាមេរិក (American Journal of Psychiatry) បាន​បង្ហាញថា​ស្ត្រី​ដែល​ជក់បារី​ពេល​មាន​ផ្ទៃពោះ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការធ្វើឱ្យ​ក្មេង​វិ​វត្ត​ទៅជា​វិកលចរិត​នៅពេល​ក្រោយ​។​

​    ​ហើយ​គ្រោះថ្នាក់​ផ្សេងទៀត​នៃ​ការជក់បារី​ពេល​ផ្ទៃពោះ​មានដូចជា​៖
​    ​- ធ្វើឱ្យ​អុកស៊ីសែន​បញ្ចូនទៅ​ក្មេង​ទាប​
​    ​- ធ្វើ​ចង្វាក់បេះដូង​ឡើង​ខ្ពស់​ដល់​ទារក​
​    ​- ហានិភ័យ​ខ្ពស់​រលូត​កូន​
​    ​- កូន​កើត​អត់​គ្រប់​ខែ​
​    ​- កូន​កើតមក​អាច​នឹងមាន​ជំងឺ​សួត ឬ​ជំងឺ​ផ្លូវដង្ហើម​
​    ​- កូន​អាច​ស្លាប់​នៅក្នុង​ពោះ​

​    ​ចំពោះ​អ្នកមាន​ផ្ទៃពោះ​ជក់បារី​បន្ទាប់បន្សំ ឬ​ស្រូប​ផ្សែង​បារី​ពី​អ្នក​ជក់បារី​ក៏មាន​គ្រោះថ្នាក់​ដែរ​។ ហើយ​អ្នក​ដែលមាន​ផ្ទៃពោះ​ជក់បារី​បន្ទាប់បន្សំ​នឹងមាន​ហានិភ័យ​ដូចជា រលូត​កូន កូន​នៅក្រៅ​ស្បូន កូន​កើតមក​ទម្ងន់​ស្រាល និង​បញ្ហា​ផ្សេងៗ​ទៀត​។​

​    ​ចុងក្រោយ​ប្រសិនបើ​អ្នក​ស្រឡាញ់​កូន ស្រឡាញ់​ប្រពន្ធ និង​ខ្លួនឯង សូម​បញ្ឈប់​ការជក់បារី ដើម្បី​សុភមង្គល​គ្រួសារ​ផង​៕

Untitled 1
adverise with khmeread

អ្នកនឹងចូលចិត្ត