តែ​ប៉ុន​ហ្នឹង​រដូវ​បុណ្យ​ណូអែល​លែង​រងា​ឯកោ​ទៀតហើយ​! ក្រុមហ៊ុន​ជប៉ុន​ផលិត​មិត្តស្រី​អេឡិចត្រូនិក​សម្រាប់​បុរស​អត់​គូ​

    ​ឧបករណ៍ Gatebox គឺជា​បច្ចេកវិជ្ជា​ជំនួយការ​មាន​សំឡេង​ដ៏​ប្លែក​មួយ​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ជប៉ុន​។ វា​មាន​មុខងារ Holographic ដោយ​បង្ហាញ​តួអង្គ​តុក្កតា​មួយ​ក្នុង​កញ្ចក់​ស៊ីឡាំង​។ ហើយ​តួអង្គ​តុក្កតា​នោះ​អាច​ជជែក​និង​ឆ្លើយតប​ជាមួយ​អ្នក​បាន និង​ធ្វើ​ការងារ​ផ្សេងទៀត​ដូចជា​គ្រប់គ្រង​ការបិទ​បើកភ្លើង ផ្ញើ​សារ ។​ល​។​

​    ​មនុស្ស​នៅ​លីវ​កំពុងធ្វើការ​នៅក្នុង​ទីក្រុង​ទំនើប​មិនមែនជា​រឿង​អ្វីដែល​ចម្លែក​ទេ​។ ក្រុមហ៊ុន​ជប៉ុន Vinclu Inc. ខ្វាយខ្វល់​ចំពោះ​មនុស្ស​ប្រភេទ​នេះ និង​បាន​បង្កើត​តួអង្គ Azuma Hikari ជំនួយការ Holographic មួយ ដែល​អាច​លួងលោម​អ្នករស់នៅ​ម្នាក់ឯង​។​

​    ​ដូច្នេះ​អ្នក​អាចមាន​ជំនួយការ​ពិសេស​នៅចាំ​បម្រើ​អ្នក ប្រសិនបើ​អ្នក​មិនមាន​មិត្តស្រី​៕

 

0 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់