samsung-banner
adverise with khmeread

ប្តី​ប្រពន្ធ​នេះ​ធ្វើ​ខួបអាពាហ៍ពិពាហ៍​លើក​ណា ក៏​ទទួលទាន​នំប៉័ង​មួយ គ្នា​ពីរ​នាក់​ដែរ រហូតដល់​ថ្ងៃ​ខួប ៣០ ឆ្នាំ​ទើប​ធ្លាយ​រឿង​មិន​នឹកស្មាន​ដល់​!

1

    ​មាន​ប្ដី​ប្រពន្ធ​មួយគូ​បាន​រីករាយ​នឹង​ជីវិត​អាពាហ៍ពិពាហ៍​រយៈពេល ៣០ ឆ្នាំ​រហូតមកទល់​ពេល​ឥឡូវនេះ​។ ប្រពន្ធ​បានធ្វើ​នំ​បុ័ង​មូល​មួយ​រៀងរាល់ថ្ងៃ​សម្រាប់​អាហារ​ពេលព្រឹក​។​

​    ​នៅ​ថ្ងៃ​គំរប់​ខួបអាពាហ៍ពិពាហ៍ នៅ​អំឡុង​អាហារ​ពេលព្រឹក​មួយ នាង​បាន​កាត់​នំ​បុ័ង​នោះ​ជា​ពីរ លាប​បឺ​រទាំង​សងខាង ហើយ​ជាធម្មតា​នាង​តែង​យកនំ​បុ័ង​ខាងលើ​ឱ្យ​ប្ដី​របស់​នាង ប៉ុន្ដែ​ភ្លាមៗ​នោះ នាង​បាន​យក​ខាង​បាត​នំ​បុ័ង​ទៅ​ប្ដី​នាង​វិញ​ម្តង​។​

​    ​នាង​គិតថា រយៈពេល ៣០ ឆ្នាំ​នាង​មិនដែល​បានឱ្យ​ខាង​បាត​ទៅ​ប្ដី​នាង​ទេ ដូច្នេះ​នាង​នឹង​ឱ្យ​ខាត​បាត​ទៅ​ប្ដី​នាង​ម្ដង​នៅ​ថ្ងៃ​គំរប់​ខួប​រៀបការ​។​

​    ​នាង​បាន​គិតក្នុងចិត្ត​ថា "​ខ្ញុំ​គឺជា​ប្រពន្ធ​គំរូ​ល្អ​ម្នាក់​រយៈពេល ៣០ ឆ្នាំ​កន្លងមកនេះ​។ ខ្ញុំ​ជួយ​ជ្រោមជ្រែង​គ្រួសារ​ច្រើនណាស់ ហើយ​ខ្ញុំ​គួរតែ​ទទួលបាន​វា​"​។​

​    ​ដូច្នេះហើយ​នាង​បានប្រគល់​ខាង​បា​តទៅ​ប្ដី​នាង ប៉ុន្ដែ​ដៃ​របស់​នាង​ឡើង​ញ័រ ដោយសារតែ​កែ​ទម្លាប់​រយៈពេល ៣០ ឆ្នាំនេះ​។​

​    ​ប្ដី​របស់​នាង​បាន​យកនំ​បុ័ង​នោះ​និង​និយាយថា "​ល្អ​អ្វី​ល្អ​យ៉ាងនេះ កាដូ​ដែល​អូន​ឱ្យ​បង​ថ្ងៃនេះ អូន​សម្លាញ់​! រយៈពេល ៣០ ឆ្នាំ​មកហើយ បង​មិនដែល​បាន​ញ៉ាំ​នំ​បុ័ង​ខាង​បាត​ដែល​បង​ចូលចិត្ត​នោះទេ ដោយសារ​បង​គិតថា​វា​គឺជា​កម្មសិទ្ធិ​របស់​អូន​ទេតើ​"​។​

​    ​*** មនុស្ស​ពីរ​នាក់​រស់នៅ​ក្បែរ​គ្នា​តែ​ហា​ក់នៅ​ឆ្ងាយ​គ្នា​មេឃ​ដី​គឺ​ដោយសារ​ការយល់​ខុស​នេះឯង​៕

adverise with khmeread

មតិយោបល់