adverise with khmeread Untitled 1

បុរសម្នាក់ជាជាងសំណង់ម្នាក់ត្រូរថយន្តតូរីសបុកពីក្រោយកិនស្លាប់

     ភ្នំពេញ ៖ បុ​រ​សម្នាក់​ត្រូ​បាន​រថយន្ត​តូ​រី​ស​បុក​ពីក្រោយ​ដោយ​ធ្វើដំណើរ​ស្រប​ទិស​គ្នា​បណ្តាល​ឲ្យ​ស្លាប់​ដែល ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង ២០​នាទី​ថ្ងៃទី​១៩​ខែមករា ឆ្នាំ២០១៦​នៅ​ផ្លូវ​លេខ​២០A ភូមិ​វាល​ថ្លាន់ សង្កាត់​គង​ណ​យ ខ​ណ្ខ​ដង្កោ​។​

   ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​បានឃើញ​បុរស​ម្នាក់នេះ​បានធ្វើ​ដំណើរ​ពី​កើ​តទៅ​លិច ស្រាប់តែ​ពេលនោះ​ក៏មាន​រថយន្ត​ម៉ាក​តូ​រី​សបាន​ធ្វើដំណើរ​ស្របគ្នា​នោះបាន​បុកពីក្រោយ​បុរស​នោះ​ដួល​។ ស្រាប់តែ​រថយន្ត​នោះ​បើក​ពីក្រោយ​បាន​កិន​ទៅលើ​បុរស​នោះ​ស្លាប់ ហើយក៏​បាន​បើក​រត់គេចខ្លួន​បាត់​ដោយ​មិនមាន​អ្នក​ស្គាល់​ស្លាក​លេខ​រថយន្ត​។​

    ប៉ូលិស​បាន​ឲ្យ​ដឹងថា​បុរស​ដែល​បាន​ស្លាប់​ឈ្មោះ បួង រិទ្ធី​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់​ស្នាក់នៅ​ភូមិ​វាល​កណ្តោល ឃុំ​បា​គូ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​បាន​បើកម៉ូតូ​ម៉ាក​ស្មាស់​ពណ៌​ខ្មៅ​មាន​ស្លាក​លេខ​សៀមរាប​1H-1976 ។​

    ក្រោយពី​ពិនិត្យ​សព​បុរស​ខាងលើ​រួច​ប៉ូលិស​បាន​ទំនាក់ទំនង​ទៅ​សាច់ញាតិ​ហើយក៏​បានប្រគល់​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់