ម្ចាស់​ស្តាយ​ស្ទើរ​ស្រក់ឈាម​! តៃវ៉ាន់​កម្ទេច​ឡាន Lamborghini Murcielago តម្លៃ​ជាង ៣០ ម៉ឺន​ដុល្លារ​ធ្វើ​ដែក​អេតចាយ ព្រោះ​ពាក់​ស្លាក​លេខ​ក្លែងក្លាយ​

    ​រថយន្ត​ស្ព័​រ Lamborghini Murcielago តម្លៃ​ប្រហែល ៣១៣.២៥៨ ដុល្លារ ដែល​ត្រូវបាន​ប៉ូលិស​បង្ខាំង​ទុក​អស់​រយៈពេល​បី​ឆ្នាំ ទីបំផុត​ត្រូវបាន​កម្ទេចចោល​នៅក្នុង​ទីក្រុង​ឧស្សាហកម្ម Taichung ភាគ​កណ្តាល​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃ​ពុធ ទី ១៤ កន្លងទៅ​។​

​    ​បុរស​មាន​អាជីព​ជា​អ្នកបើក​យន្តហោះ គឺ​លោក Lin ដែលជា​ម្ចាស់​ឡាន​នេះ បាន​បើកបរ​រថយន្ត​របស់​ខ្លួន​នៅលើ​ផ្លូវ​សាធារណៈ​ដោយ​គ្មាន​ស្លាក​លេខ​ឡាន​ចុះបញ្ជី​ត្រឹមត្រូវ​កាលពី​ឆ្នាំ ២០១៣​។​

​    ​គាត់​ត្រូវបាន​បញ្ឈប់​នៅ​កន្លែង​ត្រួតពិនិត្យ កន្លែង​ដែល​មន្ត្រីប៉ូលិស​បាន​រក​ឃើញថា គាត់​បាន​ក្លែង​ស្លាក​លេខ​ឡាន​ម៉ាក Ford ធម្មតា​មក​ពាក់​លើ​រថ​យន្ត Murcielago ក្នុង​បំណង​គេច​ការអនុវត្ត​ច្បាប់​របស់​តៃវ៉ាន់​។​

​    ​រថយន្ត​នេះ​ត្រូវបាន​រឹបអូស​ភ្លាមៗ​ដោយ​ប៉ូលិស​ក្រោម​ច្បាប់​គ្រប់គ្រង​ចរាចរណ៍​ផ្លូវគោក​និង​ការដាក់ពិន័យ​។​

​    ​លោក Lin បានចាប់ផ្តើម​ដាក់ពាក្យ​បណ្តឹងឧទ្ធរណ៍​រដ្ឋបាល​ក្នុង​ឆ្នាំ ២០១៤ ប៉ុន្តែ​សេចក្តីសម្រេច​របស់​តុលាការ​បាន​ជំទាស់​ប្រឆាំង​គាត់​។ គាត់​បានដាក់​ពាក្យបណ្តឹង​ឧទ្ធរណ៍​ម្តង​ហើយ​ម្តងទៀត​នៅ​ពីរ​ឆ្នាំ​បន្ទាប់​ប៉ុន្តែ​មិនបាន​ផល​អ្វី​ឡើយ​។​

​    ​កាលពី​ថ្ងៃ​ពុធ​ទី​១៤​ធ្នូ​សប្តាហ៍​នេះ លោក​បាន​បញ្ជូន​មិត្តភក្តិ​ម្នាក់​ដើម្បី​ព្យាយាម​បញ្ចៀស​ឡាន​របស់គាត់​ពី​ការ​កម្ទេចចោល ប៉ុន្តែ ៣០ នាទី​បន្ទាប់ពី​ការពិភាក្សា អាជ្ញាធរ​បាន​បញ្ជា​ឱ្យ​កម្ទេច​រថយន្ត​នេះ​ចោល​តែម្តង​។​

​    ​រថយន្ត​នេះ​ត្រូវបាន​បង្ហាញ​កំពុង​ត្រូវបាន​កម្ទេចចោល​ត្រឹមតែ​ប៉ុន្មាន​នាទី​នៅក្នុង​វីដេអូ YouTube មួយ​ដែល​បាន​បង្ហោះ​កាលពី​ថ្ងៃ​ពុធ​ដោយ​ម្ចាស់​ឆា​នែ​ល​ឈ្មោះ Lux Lum៕

​ប្រភព៖បរទេស

 

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់