នេះ​ជា​រោគសញ្ញា​រាគ​មួល ដែល​ឪពុកម្តាយ​គ្រប់រូប​គួរ​ចេះ​កត់សម្គាល់ និង​ប្រភេទ​ថ្នាំ​ដែល​គួរឱ្យ​កូន​លេប

    ​រាគ​មួល​គឺជា​មេរោគ​មួយ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​រំលាយ​អាហារ និង​ពោះវៀន​។ វា​បណ្ដាលមកពី​បាក់តេរី​មួយ​ឈ្មោះថា Shigella ដែល​អាច​ឆ្លង​តាមរយៈ​មាត់​។ នេះ​មានន័យថា​ការបរិភោគ​អាហារ​ឬ​ទឹក​តាម​មាត់ មាន​ផ្ទុក​បាក់តេរី​នេះ​។​

​    ​វា​កើតឡើង​ចំពោះ​ក្មេង​តូចៗ និង​ក្មេង​ជំទង់​ដោយសារតែ មិន​លាងដៃ​ឱ្យបាន​ស្អាត និង​កាន់​ចំណី​ទទួលទាន​។ គួរប្រើ​ប្រាស់​ថ្នាំ​ផ្សះ​ក្នុងករណី​កូន​រាគ​មួល​ដោយសារ​បាក់តេរី Shigella ហើយ​បើ​ករណី​ស្រាល​វា​នឹង​បាត់ទៅ​វិញ​ដោយ​ឯកឯង​។ ក្នុងករណី​ធ្ងន់ធ្ងរ មុន​យកទៅ​ពេទ្យ​អ្នក​ត្រូវឱ្យ​ថ្នាំ​ផ្សះ​ជាមុនសិន ដើម្បី​ទប់ទល់​នឹង​បាក់តេរី​។​

​    ​រោគសញ្ញា​នៃ​ការឆ្លង​បាក់តេរី​នេះ​មានដូចជា ខ្សោះ​ជាតិ​ទឹក​ដោយសារ​រាគ​ធ្ងន់ធ្ងរ​។ យ៉ាងណាមិញ អ្នក​មិន​ត្រូវឱ្យ​អ្នកជំងឺ​ទទួលទាន​ថ្នាំ​បង្ការ​រាគរូស​នោះទេ នេះ​បើ​យោងតាម​អ្នកជំនាញ​។ ព្រោះថ្នាំ​នេះ​មានតែ​ធ្វើឱ្យ​បាក់តេរី​កាន់តែ​រស់នៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​បានយូរ​ប៉ុណ្ណោះ​។​

​    ​ដោយឡែក​អ្នកជំនាញ​ក៏បាន​លើកឡើងថា អ្នកធ្វើដំណើរ​ទេសចរ​ណ៍​ទាំងឡាយ​អាចមាន​ឱកាស​ឆ្លង​បាក់តេរី​នេះ​បាន តាមរយៈ​ការ​រួមភេទ​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​។​

​    ​រោគសញ្ញា​របស់​អាច​ចេញ​រយៈពេល ៣ ថ្ងៃ​ដូចជា​ធ្វើឱ្យ​រាគរូស ហើយ​លាមក​ជុះ​មក​មាន​ជាតិ​អន្ធិលៗ ហើយ​ភ្លាមៗ​ស្រាប់តែ​ឈឺពោះ​តែម្ដង​។​

​    ​រោគសញ្ញា​ផ្សេងទៀត​ដូចជា ឈឺ​រន្ធ​គូទ វិលមុខ និង​ចង់​ក្អួត ហើយ​វា​អាច​នឹង​បង្ហាញ​រោគសញ្ញា​ចាប់ពី​ថ្ងៃទី ២ រហូតដល់​ថ្ងៃទី ៧៕

Untitled 1
adverise with khmeread

អ្នកនឹងចូលចិត្ត