រថយន្ត​ស៊ីទែន​មួយគ្រឿង​បុក​ម៉ូតូ​ ២ ​គ្រឿង​របួសធ្ងន់​៤​នាក់ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​បាន​រង​បួស់​ធ្ងន់ធ្ងរ​ដោយសារ​តែមាន​រថយន្ត​ស៊ី​ទែន​បើកបរ​ក្នុង​ល្បឿន​លឿន បុក​ពេញទំហឹង​ប៉ើ​ង​មនុស្ស​និង​ម៉ូតូ​ដូច​ស្លឹកកណ្តប​ហើយ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​បើក​រត់​បាត់​។​

    គ្រោះថ្នាក់​ខាងលើនេះ កើត​ឡើ​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី១៦ ធ្នូ ​២០១៦ នៅមុខ​ការិយាល័យ​បុរី​ប៉េង​ហួត​នៅតាម​បណ្តោយ​ផ្លូវ​៥៩៨ ស្ថិតក្នុង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ​។​

    សាក្សី​ជា​សន្តិសុខ នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនដំបូង​គេ​ឃើញ​រថយន្ត​បង្ក​ប្រភេទ​ជា​រថយន្ត​ស៊ី​ទែន​មិន​ចាំ​ម៉ាក​បើក​តាម​បណ្តោយ​ផ្លូវ​៥៩៨​ពី​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​ក្នុងទិសដៅ ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន​។​

    ចំណែក​ម៉ូតូ​រងគ្រោះ​ ២ ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌ខ្មៅ​ទី​១​ ស៊េរី​២០១០ ​មាន​ស្លាក​លេខ​ភ្នំពេញ 1AH-8127 ជិះ​ឌុប​គ្នា​៣​នាក់ ​និង​១​គ្រឿង​ទៀត ស៊េរី​២០១៣ ពាក់​ស្លាកលេខ ​1BD-7428​ ​ជិះ​ម្នាក់ឯង​។ ម៉ូតូទាំង២ជិះស្របគ្នា​ក្នុងទិសដៅ ពី​លិចទៅ​កើត បញ្ច្រាស់ទិស​គ្នា​ជាមួយ រថយន្ត​បង្ក​។​

    ខណៈ​មកដល់​ចំណុច កើតហេតុ ស្រាប់តែ​រថយន្ត​បង្ក​នោះ​ជ្រុល​ចង្កូត​ទៅបុក​រះ​ម៉ូតូ​២​នោះ​ពេញទំហឹង​បណ្តាលឱ្យ​ម៉ូតូ​ និង​មនុស្ស​ប៉ើ​ង​ទៅ​ម្ខាងៗ​ផ្លូវ រងរបួស​ធ្ងន់​ទាំង​៤​នាក់​ ហើយ​ភ្លាមៗ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​រត់​ទៅមុខ​បាត់​តែម្តង។​

    ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំង​៤​ត្រូវបាន​រថយន្ត​សាមុយ​ក្លីនិក​ឯក ហុង ហាក់ មក​ដឹង​ទៅ​សង្គ្រោះ បន្ទាប់មក​សមត្ថកិច្ច​ជំនាញ មក​ធ្វើការ​វាស់វែង យកទៅ​រក្សាទុក​នៅ​​អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ​ដើម្បី​រងចាំ​ការដោះស្រាយ​៕​

 

Untitled 1 adverise with khmeread