samsung-banner
adverise with khmeread

ជនជាតិ​បរទេស​បើករថយន្ដ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ ត្រូវ​ម៉ូតូ​ស្កូ​ប​ពី​បុក​ពេញទំហឹង​របួសធ្ងន់​ម្នាក់ ​(​មាន​វីដេអូ​)

1

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ខណៈដែល​រូបគាត់​ជិះ​ម៉ូតូ​ម៉ាក​ស្កូ​ប​ពី​ទៅបុក​ជាមួយ​រថយន្ដ​ TOYOTA MATRIX ដែល​កំពុងបើក​ចេញពី​ផ្លូវ​បេតុង​បំណង​ឆ្លងផ្លូវ ត្រូវបាន​រថយន្ដ​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅ​វេ​ល​ម៉ោង​៩ ​និង​៣៥​នាទី​យប់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​លេខ​៤៦៦ នៅ​ចំនុច​ខាងមុខ សាលា​ភូមិន្ទ​រដ្ឋបាល ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​បុរសរងគ្រោះ​ជិះ​ម៉​តូ​ម៉ាក​ហុងដា​ស្កូ​ប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1FR-6082 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៤៦៦​ទិសដៅ​ពី​លិចទៅ​កើត​។​

    ពេលមកដល់​ចំណុចកើតហេតុ​ជ្រុល​បុក​រថយន្ដ​ម៉ាក ​TOYOTA MATRIX ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ​ 2AD-9223 ដែល​បើកបរ​ និង​រួម​ដំណើរ​ដោយ​ជនជាតិ​បរទេស​ពីរ​នាក់​ប្ដី​ប្រពន្ធ​បើក​ចេញពី​ផ្លូវ​បេតុង​ជាប់​របង​សាលា​ភូមិន្ទ​រដ្ឋបាល​បំណង​បត់​ឆ្វេង​ឆ្លងផ្លូវ​ក៏​ជ្រុល​បុក​ពេញ​ចំ​ពី​ចំហៀង​រថយន្ដ​បណ្ដាលឱ្យ​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់ ចំណែក​ម៉ូតូ​និង​រថយន្ដ​រង​ការខូចខាត​ទាំងសងខាង​។​

    ក្រោយពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ដ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។ ​ចំណែក​រថយន្ដ​និង​ម៉ូតូ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌចំការមន​ដោះស្រាយ​តាមផ្លូវ​ច្បាប់៕

 

adverise with khmeread

មតិយោបល់