អ្នកគ្រូ​ម្នាក់​បើក​ម៉ូតូ​ធ្លាក់​ជង្ហុក​សម្បុកមាន់​តា​ម​ផ្លូវ​ដួល​បោក​ក្បាល​ស្លាប់​

    កណ្តាល ៖ អ្នកគ្រូ​ម្នាក់​បើក​ម៉ូតូ​ធ្លាក់​ជង្ហុក​សម្បុកមាន់​តា​ម​ផ្លូវ​ដួល​បោក​ក្បាល​ស្លាប់​​កាលពី​ថ្ងៃទី​១៦ ​ធ្នូ ​២០១៦ វេលា​ម៉ោង​៦​ និង​៥០​នាទី​យប់​លើ​កំណាត់​ផ្លូវ​ខេត្ត​លេខ​380​ ត្រង់ចំណុច​ភូមិ​ពុក​ឬ​ស្សី​ក្រោម ឃុំ​ពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

    ប៉ូលិស​ជនរងគ្រោះ​ឈ្មោះ​ សុខ ហ៊ុន​អេង ​ភេទ​ស្រី ​អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពុក​ឫស្សី​ក្រោម ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរ​ធ្វើជា​គ្រូបង្រៀន​នៅ​វិទ្យា​ល័យព្រែក​លួង ឃុំ​ព្រែក​លួង ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​បាន​បើកបរ​ម៉ូតូ​០១​គ្រឿង​ម៉ាក ​HondaC125 ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FZ-0764​ បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង។ ​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​បើក​ធ្លាក់​ជង្ហុក​សម្បុកមាន់​ប៉ះ​នឹង​ជ​ន្ទុ​ល​ជើង​ម៉ូតូ បុក​ជាមួយ​ផ្លូវ​បណ្តាលឱ្យ​ដួល​ដោយ​ខ្លួនឯង បោក​ក្បាល​ ​បាក់ក​ និង​រយះថ្ងាស់ បណ្តាលឱ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ ចំហៀង​ចិញ្ចើមផ្លូវ​ខាងលិច រីឯ​ម៉ូតូ​ខូចខាត​ស្រាល​។ ចំណែក​សព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

Untitled 1 adverise with khmeread

មតិយោបល់