samsung-banner
adverise with khmeread

ស្ទាក់ចាប់​អ្នកបើក​កុងតឺន័រ​ប្រើប្រាស់​គ្រឿងញៀន​...​តែ​អ្នកបើកបរ​រត់​បាត់​

Image1

    ព្រះសីហនុ ៖ កងរាជអាវុធហត្ថ​ដេញ​បង្ក្រាប​រថយន្ត​មួយគ្រឿង​ដែលជា​ប់ស​ង្ស័​យ​ថា​​ពាក់​ព័​ន្ធនឹង​គ្រឿងញៀន​កាលពី​ម៉ោង​៩​កន្លះ​ព្រឹក​ថ្ងៃទី១៦ ​ខែធ្នូ ២០១៦​ម្សិលមិញ ពី​ចំណុច​មុខ​ទីស្នាក់ការ​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ រហូតដល់​ភូមិ​អូរ​តាសេក ឃុំអូរ​ឧកញ៉ា​ហេង​ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ទើប​រថយន្ត​នោះ​ឈប់​ និង​ចាប់យក​រថយន្ត​ស​​ង្ស័​យ​នោះបាន ប៉ុន្តែ​មនុស្ស​នៅ​លើរថយន្ត​បាន​រត់គេចខ្លួន​អស់​។​

    សមត្ថកិច្ច​កងរាជអាវុធហត្ថ​ឱ្យដឹងថា រថយន្ត​នេះ​ជា​រថយន្ត​ដឹកទំនិញ​វែង ប្រភេទកុ​​ង​តឺ​ន័​រ​ ពណ៌​ក្រហម ​ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-2662 និង​សណ្តោងរ៉ឺ​ម៉ក ពណ៌​លឿង ពាក់​ស្លាក់​លេខ ព្រះសីហនុ ​4A-0500 ហើ​យ​នៅ​លើ​រថយន្ត​នេះ​សមត្ថកិច្ច​រកឃើ​ញ​វត្ថុតាង​មួយចំនួន​រួមមាន​ដាវ​មួយ​ដើម ដប​ជក់​គ្រឿងញៀន​មួយ ចំ​ពាម​កៅស៊ូ​មួយ ដែកកេះ ចំនួន​៣ និង​សម្ភា​រៈជក់ ព្រមទាំង​ឯកសា​រថយន្ត មួយចំនួនទៀត​។ ក្នុងករណីនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត តាម​និតិ​វិធី​ច្បាប់​។​

    តាម​មន្ត្រី​អាវុធហត្ថ​ឱ្យដឹងថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្រោយ​មាន​សេចក្តីរាយការណ៍​ថា អ្នក​បើ​កបរ​រថយន្ត​កុង​តឺ​ន​រ័​មួយចំនួន​តូច​ (​មិន​ទាំងអស់​ទេ​) គេ​ស​ង្ស័​យ​ថា អាចមាន​អ្នក​ប្រើ​ប្រាស់​គ្រឿងញៀន​ដែលជា​កត្តា​មួយ​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​៕

adverise with khmeread

មតិយោបល់