អ្នកវិទ្យាសាស្ត្រ​រកឃើញ​ព្រះអាទិត្យ​វិល​យឺត​ជាង​មុន​តាំងពី​ឆ្នាំ ២០១០ ប៉ុន្តែ​ទើប​ដឹង​មូលហេតុ​ឆ្នាំ ២០១៦

    ​ក្រុម​តារាវិទូ​គិតថា ទីបំផុត​ពួកគេ​អាច​ដោះ​ស្រាយអាថ៍កំបាំង​នៃ​របៀប និង​មូល​ហេតុដែល​បង្វិល​ជុំ​របស់​ព្រះអាទិត្យ​ធ្លាក់ចុះ​។​

​    ​ព្រះអាទិត្យ​ជា​មធ្យម បង្វិល​នៅលើ​ខ្សែ​អ័ក្ស​របស់​វា​ម្ដង​ក្នុង​មួយខែ ប៉ុន្ដែ​នៅ ២ ទសវត្សរ៍​មកនេះ អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​រឿង​មិន​គួរឱ្យ​ជឿ ដែលរ​ង្វិ​ល​ជុំ​របស់​វា​ធ្លាក់ចុះ​ប្រមាណ ៥ ភាគរយ​ជាង​ផ្ទៃ​ខាងក្នុង​របស់​វា​។ ហើយ​ការសិក្សា​ថ្មី​ចុង​ក្រោយនេះ​ប្រហែលជា​ទីបំផុត​អាច​រកឃើញ​មូល​ហេតុដែល​ព្រះអាទិត្យ​ថយចុះរ​ង្វិ​ល​ជុំ​ហើយ​។​

​    ​លោក Jeff Kuhn អ្នកដឹកនាំ​ស្រាវជ្រាវ​មកពី​ផ្នែក​តារាវិទូ​នៃ​សាកលវិទ្យាល័យ Hawaii បាន​និយាយថា "​ព្រះអាទិត្យ​នឹងមិន​បញ្ឈប់​ការវិល​របស់​វា​ឆាប់ៗ​នោះទេ ប៉ុន្ដែ​យើង​បាន​រកឃើញថា​វិទ្យុសកម្ម​ថាមពល​ពន្លឺព្រះអាទិត្យ (Solar Radiation) ដែល​ជះ​ចំហាយ​ក្ដៅ​មកលើ​ផែនដី បាន​បញ្ឈប់​ល្បឿន​ព្រះអាទិត្យ ដោយសារតែ​ទ្រឹស្តី Special Relativity របស់​រូប​វិទូ Einstein ជាហេតុ​បណ្ដាលឱ្យ​ថយចុះរ​ង្វិ​ល​ជុំ​ជា​បណ្ដើរៗ ចាប់ផ្ដើម​ពី​ផ្ទៃ​លើ​របស់​ព្រះអាទិត្យ​"​។​

​    ​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​ការ​ថយ​ល្បឿនរ​ង្វិ​ល​របស់​ព្រះអាទិត្យ ៥ ភាគរយ​នេះ​ជា​យូរ​មកហើយ ប៉ុន្ដែ​ពួកគេ​មិនដឹងថា​មកពី​ហេតុអ្វី​។​

​    ​ដើម្បី​ស្វែងរក​ថា​ហេតុអ្វី ក្រុម​អ្នកស្រាវជ្រាវ​បាន​មើល​ទិន្នន័យ ៣ ឆ្នាំកន្លះ​មកពី​ផ្កាយរណប Solar Dynamics Observatory របស់​ណា​សា ដែល​អង្កេត​រកឃើញថា​ព្រះអាទិត្យ​មាន​ទម្រង់​បែបនេះ​តាំងពី ឆ្នាំ ២០១០ មកម្ល៉េះ​។​

​    ​ទិន្នន័យ​របស់​ពួកគេ​យកមក​ពី Helioseismic និង Magnetic Imager ដោយ​មើល​ទៅលើ​លំ​យោគ​ថាមពល​ពន្លឺព្រះអាទិត្យ​ក្នុង​ដែន​ម៉ាញ៉េ​ទិច​របស់​ព្រះអាទិត្យ​។​

​    ​ពួកគេ​កត់សម្គាល់ថា វា​បាន​ថយ​ល្បឿន​ក្នុង​កម្រិត ១៥០ គីឡូម៉ែត្រ​នៅលើ​ស្រទាប់​របស់​វា ដែល​ពួកគេ​បាន​ទាយ​ថា​ដោយសារ​អ្វីមួយ​គេ​ហៅថា ផលប៉ះពាល់​ចលនា​ហ្វ្រាំង​ហ្វូ​តុង (photon-braking effect)​។​

​    ​ក្រុម​ស្រាវជ្រាវ​ទ​ស្សបាន​សំយោគ​ថា ផលប៉ះពាល់​ហ្វ្រាំង​នេះ​គឺ​ស្រដៀង​ទៅនឹង Poynting-Robertson ដែលជា​ដំណើរការ​មួយ ដែល​វិទ្យុសកម្ម​ថាមពល​ពន្លឺព្រះអាទិត្យ​បង្ក​ឱ្យ​កម្ទេចកម្ទី​ដី ដែល​ធ្វើ​គោចរ​ជុំវិញ​ផ្កាយ បាត់​សន្ទុះ​ល្បឿន​របស់​វា​៕

ប្រភព៖វិទ្យាសាស្រ្ត

adverise with khmeread

អ្នកនឹងចូលចិត្ត