រថយន្ត​ដឹក​កម្មករ​រោងចក្រ​បុក​គ្នា​របួសធ្ងន់​ស្រាល ​២៩ ​នាក់​

    កំពង់ឆ្នាំង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើងលើ​រថយន្ត​ដឹក​កម្មករ​នៃ​រោងចក្រ ឡុង លី​ដ និង​រោងចក្រ​ខេន ស្ព័ត ស៊ូ  បុក​ប៉ះ​ជាមួយ​រថយន្ត​ដឹកទំនិញ​ស្ថិតនៅ​ត្រង់ចំណុច​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ ៤៦-៤៧ ក្នុងភូមិ​ចំការ​ស្វាយ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​កាលពី​ព្រឹក​ម្សិលមិញ។​

    គ្រោះថ្នាក់​ខា​លើ​នេះ​បណ្តាលឱ្យ​កម្មករ​កម្មការិនី​រង​របួស​សរុប​ចំនួន ​២៩ ​នាក់ ​(​របួសធ្ងន់​ចំនួន ០៣ នាក់​,​ និង​របួសស្រាល​ចំនួន ២៦ នាក់) ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្ត​ភ្លាមៗ​។​

    ប៉ូលិស​បាន​សំណូមពរ​ដល់​អ្នកបើក​បរ​សូម​ទទួលខុសត្រូវ គោរព​ច្បាប់ ប្រុងប្រយ័ត្ន យល់​អធ្យាស្រ័យ​គ្នា ព្រោះ​សន្តិសុខ​របស់​អ្នកដំណើរ​ផ្ញើ​វាសនា​លើ​អ្នកបើកបរ​៕​

adverise with khmeread