លេច​ឮថា ក្លឹប​ចិន​មួយ​ត្រៀម​ជះ​លុយ ៥០០ លាន​អឺរ៉ូ ទិញយក Lionel Messi

    ​ក្លឹប​យក្ស​មួយ​មកពី​លី​ក​កំពូល​ប្រទេស​ចិន Chinese Super League នឹងធ្វើ​ការព្យាយាម​ចុះ​កុងត្រា​ទិញ Lionel Messi ពី​អ្នក​មានបុណ្យ Barcelona ជាមួយនឹង​ការផ្តល់ជូន​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​ដែលមាន​តម្លៃ​ដល់​ទៅ​កន្លះ​ពាន់​លាន​អឺរ៉ូ​។ នេះ​បើ​យោងតាម​វេ​ប​សាយ AS​។​

​    ​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ បច្ចុប្បន្នកំពុង​ស្ថិតនៅ​ក្នុង​កិច្ចចរចា​ជុំវិញ​ការបន្ត​សពុល​ភាព​ស្នាក់នៅ​របស់គាត់​នៅឯ​ទឹកដី Camp Nou ដែល​គាត់​ហៅថា​ជា​ផ្ទះ​របស់ខ្លួន បន្ទាប់ពី​បានមក​ស្នាក់នៅ​ចាប់តាំងពី​អាយុ ១៣​ឆ្នាំ​មក​នោះ​។​

​    ​ទោះជា​យ៉ាងណាក្តី ក្លឹប Hebei China Fortune កំពុង​ពិចារណា​ទៅលើ​ការដេញថ្លៃ ដែល​នឹង​ជា​តម្លៃ​មួយ​ពិបាក​ឱ្យ​អ្នកមាន​បុណ្យ​បដិសេធ​បំផុត​។​

​    ​យោងតាម​សេចក្តីរាយការណ៍ បាន​លើកឡើងថា ក្លឹប​មួយ​នេះ​បច្ចុប្បន្ន​ដែល​ត្រូវបាន​ដឹកនាំ​ដោយ​អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម Manchester City លោក Manuel Pellegrini អាច​នឹង​ផ្តល់​សំណើ​កុងត្រា​រយៈពេល​ប្រាំ​ឆ្នាំ​ទៅកាន់​តារា​ឆ្នើម​របស់​ពិភពលោក Messi នឹង​ទទួលបាន​ប្រាក់ ១០០ លាន​អឺរ៉ូ​ក្នុង​មួយ​រដូវ​កាល​៕

Messi neymar al ahli barcelona friendly 932tzi3kocxu1o4hxu2uuam1n
adverise with khmeread
Loading ad ...