adverise with khmeread Ronaldo and zidane web

គ្រីស្ទៀណូ រ៉ូណាល់ដូ: ខ្ញុំពេញចិត្ត ហ្ស៊ីដាន ជាង បេនីតេស

          អតីតកីឡាករក្លឹបម៉េនឆេស្ទ័រ យូណាយធីតកីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) ​​បាននិយាយ​ថា ខ្ញុំពេញ​ចិត្តនឹងធ្វើការងារក្រោម​ការដឹកនាំ​របស់គ្រូបង្វឹក​ជនជាតិបារាំង​ ហ្ស៊ីណេឌីន ហ្ស៊ីដាន (Zinedine Zidane) ។

          ហ្ស៊ីដាន បានផ្តល់ស្លាបថ្មី​ដល់​ក្រុម​រៀល​ម៉ាឌ្រីដឲ្យមាន​កម្លាំង​ចិត្ត​និងថាម​ពល​ឡើងវិញ ចាប់តាំងពី​លោកចូល​ដឹកនាំ​បន្តពី​លោក​ រ៉ាហ្វា បេនីតេស (Rafa Benitez)។ ទំនាក់ទំនង​របស់ រ៉ូណាល់ដូ ជាមួយ​លោក បេនី​តេស ចាប់ផ្តើម​ល្អក់​កករ​ហើយ​កីឡាករជ័យលាភី​បាល់មាសឆ្នាំ​២០១៤​រូប​នេះ​បាន​និយាយថា លោក​មានអារម្មណ៍​ពេញចិត្តនឹង​គ្រូ​បង្វឹក​ថ្មីនេះច្រើនជាង។

          រ៉ូណាល់ដូ បន្តថា “ ខ្ញុំខ្លួនឯងពិតជាមានអារម្មណ៍​ពេញចិត្តចំពោះ​ ហ្ស៊ីហ្សូ ព្រោះគាត់យល់ចិត្តកីឡាករ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​។ ពួកយើងស្ថិតក្នុង​ទម្រង់​លេងដ៏ល្អហើយខំ​ប្រឹងប្រែង ​វាជា​រឿងដ៏គួរឲ្យ​ចាប់អារម្មណ៍​សម្រាប់​​ខ្ញុំ និងកី​ឡា​ករទាំងអស់”៕

adverise with khmeread

មតិយោបល់