Cesc Fabregas អាចក្លាយជាកីឡាករ Chelsea បន្ទាប់ដែលត្រូវផ្ទេរទៅលេងនៅចិន

          Cesc Fabregas អាចយកគំរូតាម​កីឡាករ Oscar គឺចាកចេញ​ពី​ Chelsea​ហើយទទួលយក​កិច្ច​សន្យា​ផ្ទេរដែល​មាន​ទឹក​ប្រាក់យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នៅ​ប្រទេសចិន​ក្នុងរដូវ​ក្តៅនេះ។

          Fabregas វ័យ២៩​ឆ្នាំ​​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​ក្លឹប​នៅ​ក្រប​ខណ្ឌ Chinese Super League ប៉ុន្តែ​ទាំង​ក្លឹប​ Chelsea និង​ Fabregas មិន​បាន​ពិ​ចារ​ណា​ចំពោះ​កិច្ច​សន្យាផ្ទេរនេះនៅ​ខែ​មករា​ទេ។ ខ្សែបម្រើ​រូបនេះ​ពេញចិត្ត​នៅ​ជា​មួយ Chelsea ហើយ​កំពុង​តែ​ទទួល​បាន​ឱកាស​ចូល​រួម​ជា​មួយ​នឹង​ផែន​ការ​របស់​លោក Antonio Conte ។​

          គោលដៅដែលសក្តិសម​បំផុត​នោះគឺក្លឹប Guangzhou Evergrande ដែល​កំពុងដឹកនាំ​ដោយ​លោក Luiz Felipe Scolari ជា​អតីត​អ្នក​ចាត់​ការ​ក្លឹប​​ Chelsea​ ។ ក្លឹបនេះបាន​ចាញ់​ក្លឹប Shanghai SIP ដែល​ហ៊ាន​ផ្តល់​កិច្ច​សន្យា​ផ្ទេរ៥២ លាន​ផោន​ដល់​កីឡាករ Oscar ។

          ខណៈ​ពេល​ក្លឹប Chelsea យល់​ព្រម​លក់​ Oscar ទៅឲ្យ​ក្លឹប Shanghai នៅ​ខែ​មករា​ ពួកគេចង់រក្សាទុក​ Fabregas ដែល​រកបាន​គ្រាប់​បាល់​ដើម្បីឈ្នះ​ក្រុម Sunderland កាលពីថ្ងៃពុធ។ តាមអ្នក​ដឹងរឿងនិយាយថា Chelsea អាចនឹង​ស្នើ​សុំ​រហូតដល់​៤០​លាន​ផោន​ ប្រសិន​បើ​ Fabregas សុខចិត្តទៅចូល​រួម​ជាមួយ​ក្លឹប Guangzhou៕

1752652 37051206 2560 1440
adverise with khmeread
Loading ad ...