samsung-banner
adverise with khmeread

លោក Manuel Pellegrini ទទូចឲ្យ Sanchez បដិសេធបន្តកិច្ចសន្យាថ្មីជាមួយArsenal ហើយទទួលយកសំណើរទៅលេងនៅចិន

Composite sanchez

​           អតីត​គ្រូ​បង្វឹក​ក្លឹប Man City លោក Manuel Pellegrini ដែលបច្ចុប្បន្ន​កំពុង​ដឹកនាំ​ក្លឹប Hebei China Fortune ចង់​បានមិត្តរួម​ជាតិគឺខ្សែប្រយុទ្ធ Alexis Sanchez មក​ចូល​រួម​ជាមួយ​លោកនៅក្លឹបរបស់ចិន​។

          គ្រូ​បង្វឹករូបនេះក៏បានទទូចឲ្យ​ Sanchez បដិសេធបន្ត​កិច្ច​សន្យា​ថ្មី​ជាមួយ Arsenal​ ហើយ​ផ្ទេរ​ទៅលេង​នៅ​ប្រទេសចិនវិញ។ ​កី​ឡាករ​សញ្ជាតិឈីលី​រូបនេះ​បាន​ពន្យារពេល​ចុះកិច្ច​សន្យា​ថ្មី​នៅ​ពហុ​កី​ឡា​ដ្ឋាន Emirates ដោយ​ទាម​ទារ​ប្រាក់ឈ្នួល​ ២៥០​.០០០​ផោន​ក្នុង​មួយ​សប្តាហ៍។

          Sanchez ​បាន​ក្លាយ​ជា​កីឡាករ​ដ៏សំខាន់​របស់​ Arsenal នៅ​រដូវ​កាល​នេះ ហើយសំណើ​១៨០​.០០០​ផោន​ក្នុងមួយសប្តាហ៍​កំពុង​យក​មក​ពិភាក្សា​។ ​លោក​ Pellegrini បាន​និយាយថា “​ Sanchez បា​ន​កសាងអាជីព​បន្តិចម្តងៗប្រ​កប​ដោយ​ភាព​ឆ្លាតវ័យ ដោយ​ចាប់ផ្តើម​លេងជាមួយ​ក្លឹបធំៗ“។

          លោកបាន​បន្ត​ថា “Sanchez ធ្លាប់លេងនៅអ៊ីតាលី​, អេស្ប៉ាញ​ ហើយ​ឥឡូវ នេះ​នៅ​អង់គ្លេស​ដែលជា​ក្របខណ្ឌ​ដ៏ល្បីមួយ​ក្នុងពិភព​លោក។ ខ្ញុំ​គិត​ថា Sanchez កំពុង​ធ្វើ​ដំណើរ​នៅលើ​ផ្លូវត្រូវ​​និងរឹតតែរីកចម្រើន”៕

adverise with khmeread

មតិយោបល់