យាន Curiosity ទើបតែ​រកឃើញ​តម្រុយ​ជីវិត​ដ៏​សំខាន់​លើ​ភព​អង្គារ​

    ​យាន​ភព​អង្គារ Curiosity របស់​អង្គការ​ណា​សាបាន​រកឃើញ​ភស្តុតាង​បឹង​បុរាណ និង​បរិស្ថាន​ដី​សើម​ក្រោម​ដី​ដែល​បាន​ប្រែប្រួល​រាប់ពាន់​លាន​ឆ្នាំមុន​។ នេះ​គឺជា​ភស្តុតាង​មួយ​ដែលថា ភព​ក្រហម​នេះ​ធ្លាប់​ទ្រទ្រង់​ជីវិត​អស់​រាប់លាន​ឆ្នាំមុន​។​

​    ​យាន​នេះ​បានមក​ដល់​ភព​អង្គារ​កាលពី​បួន​ឆ្នាំមុន​ដើម្បី​កំណត់ថា​តើ​ភព​នេះ​ធ្លាប់មាន​ធាតុ​ផ្សំ​សម្រាប់​ជីវិត​ឬ​យ៉ាងណា​។ ដើម្បី​ឆ្លើយ​សំណួរ​នេះ Curiosity បាន​ខួង​ថ្ម​ហើយ​កាលពីពេល​ថ្មីៗ​នេះ វា​បាន​រកឃើញ​សារធាតុ​គីមី​ហៅថា Boron ជា​លើកដំបូង​។​

​    ​លោក John Grotzinger ប្រធាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​សម្រាប់​បេសកកម្ម​ភព​អង្គារ​បាន​និយាយថា «​តំបន់​ក្រហូង​មួយ​ហៅថា Gale Crater ដែលជា​ទីតាំង​យាន Curiosity បាន​ចុះចត អាច​ធ្លាប់ជា​បរិស្ថាន​ដែល​អាច​រស់​នៅបាន​ប្រហែល ១០ លាន​ឬ​រាប់រយ​លាន​ឆ្នាំមុន ហើយ​វា​អាច​ធ្លាប់ជា​បឹង​បុរាណ ប៉ុន្តែ​ក៏​អាចជា​ប្រព័ន្ធ​ទឹក​ក្រោម​ដី ដែលមាន​ចរន្ត​ហូរ​ផងដែរ​»​។​

​    ​ប៉ុន្តែ Curiosity ត្រូវតែ​បង្អាក់ដំណើរ​របស់​វាប​ណ្តោះ​អាសន្ន​សិន​ខណៈ​ក្រុម​វិស្វករ​កំពុង​ដោះស្រាយ​បញ្ហា​ជាមួយ​ឧបករណ៍​ខួង​របស់​យាន​នេះ​៕

ប្រភព៖បរទេស

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...