samsung-banner
adverise with khmeread

Dimitri Payet មិន​អនុញ្ញាតឱ្យ​កូន​ខ្លួន​និយាយ​ឈ្មោះ Cristiano Ronaldo ជាដាច់ខាត​

Untitled 1

    ​ទោះបី​មនុស្ស​ជាច្រើន​បាន​ស្រឡាញ់​ចូលចិត្ត​វីរបុរស​របស់​អធិរាជ​ស Real Madrid និង​ក្រុមបាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់ Cristiano Ronaldo ប៉ុន្តែ​កូនៗ​របស់ Dimitri Payet មិនត្រូវ​បានអនុញ្ញាត​ឱ្យ​ហៅ​ឈ្មោះ​របស់ Ronaldo បានឡើយ​បន្ទាប់ពី​បារាំង​ចាញ់​ព័រ​ទុយ​ហ្គា​ល់​ក្នុង Euro 2016 វគ្គ​ផ្តាច់ព្រ័ត្រ​។​

​     ម្ចាស់​ពានរង្វាន់ Ballon d'Or បួន​សម័យកាល​រូបនេះ ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ក្រុមបាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់ ដែល​បានបញ្ចប់​ក្តី​សុបិន​របស់ Payet ក្នុង​ការលើក​ពានរង្វាន់​បាល់ទាត់​អន្តរជាតិ ខណៈដែល​ពួកគេ​បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​បារាំង​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ទោះបីជា Ronaldo បាន​បង្ខំចិត្ត​ឱ្យ​ចាក​ចេញពី​ការប្រកួត​ដោយ​បញ្ហា​របួស​នៅ​ដើមតង់​ទីមួយ ពី​ការ​ធាក់​របស់ Payet ក៏ដោយ​។​

​    ​ហើយ​ទន្ទឹមនឹង​នេះដែរ តារា​ឆ្នើម​របស់​ក្រុម​ញញួរ​ធំ West Ham ទទួលស្គាល់ថា កូនៗ​របស់គាត់​គឺជា​ប្រិយមិត្ត​ដ៏​ធំ​មួយ​របស់ Ronaldo និង​សម​ភាគី​មកពី​ក្រុម​អ្នកមាន​បុណ្យ Barcelona របស់គាត់ Lionel Messi ដែល Payet ទទូចថា ពួកគេ​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​រំលឹក​ពី​ឈ្មោះ Ronaldo ឡើយ​៕

adverise with khmeread

មតិយោបល់