ថៅកែភាពយន្តស្លន់ស្លោ នៅពេល Daniel Craig បដិសេធមិនចរចាសម្រាប់ភាពយន្តជែមស៍ ប៊នថ្មី

          Daniel Craig តួអង្គក្នុងរឿងជែមស៍ ប៊ន (James Bond) បាន​ផ្តាច់ទំនាក់​ទំ​នង​ពី​ថៅកែ​ភា​ព​យន្តដែល​ចង់​ឲ្យ​លោកបន្ត​កិច្ច​សន្យា​ថតរឿង ០០៧ បន្ទាប់។

          អ្នកដឹងរឿងនិយាយថា ដោយសារតែ​គ្មាន​ដំណឹងពី Daniel អស់រយៈ​ពេល​មួយឆ្នាំ​និងមិនប្រាកដថា តើ​ Daniel ​ចង់​សម្តែង​ភាពយន្តនេះ​ទៀត​ឬយ៉ាង​ណា​នោះ មន្ត្រីប្រតិបត្តិ​របស់​ក្រុម​ហ៊ុន MGM ស្លន់​ស្លោ​ ពីព្រោះពួកគេ​បាន​ចាប់ផ្តើម​រៀប​ចំគម្រោង​ថត​រឿង Bond 25 ដែល​គ្រោងនឹងចេញផ្សាយ​នៅ​ឆ្នាំ​២០១៨។

          ប្រភព​មួយបាន​និយាយថា​”​​Daniel និង​ក្រុមហ៊ុន MGM បច្ចុប្បន្ន​កំពុង​ជាប់​គាំង​ដោយ​សារតែ​តារាភាព​យន្ត​រូបនេះ​មិន​បាន​និយាយអ្វីជាមួយពួកគេអំពី​រឿង​ Bond នោះទេ។ ពួកគេ​បាន​ផ្តល់​កិច្ច​សន្យា​ដែលមាន​ប្រាក់ឈ្នួល​ខ្ពស់ ហើ​យ​បាន​ទាក់ទង​ទៅ​តំណាងរបស់ Craig ជុំវិញ​លទ្ធភាព​ចូល​រួម​សម្តែង​របស់​តារាភាព​យន្ត​រូបនេះ ប៉ុន្តែ​រហូត​មក​ទល់ពេល​នេះ​ ពួកគេ​មិនបាន​និយាយជាមួយ​ Daniel នៅឡើយទេ”។

          Daniel បច្ចុប្បន្ន​កំពុង​ធ្វើការងារ​ជាមួយ​ផលិតករ Barbara Broccoli  ហើយ​តារាភាព​យន្ត​វ័យ​៤៨​ឆ្នាំ​រូបនេះ​ មិនសប្បាយចិត្ត​នឹង​ថៅកែក្រុមហ៊ុន MGM ដោយ​និយាយថា លោកសុខចិត្ត​អារកដៃ​ជាជាង​សម្តែង​ក្នុងរឿង Bond ម្តងទៀត៕

adverise with khmeread

អ្នកនឹងចូលចិត្ត