អ្នកជំនួញ​ស្តុកស្តម្ភ​ឥណ្ឌា​ជូន​ផ្ទះ ៩០ ខ្នង​ដល់​អ្នកក្រីក្រ​ដើម្បី​អបអរ​អាពាហ៍ពិពាហ៍​កូនស្រី​គាត់

    ​លោក Ajay Munot គឺជា​អ្នកជំនួញ​មាន​ប្រាក់​ម្នាក់​នៅ​រដ្ឋ Maharashtra ប្រទេស​ឥណ្ឌា ហើយ​កាលពី​ថ្មីៗ​នេះ​លោក​បាន​សាងសង់​និង​បរិច្ចាគ​ផ្ទះ ៩០ ខ្នង​ដល់​ជនក្រីក្រ មុនពេល​ចំណាយ​ប្រាក់​ដើម្បី​រៀបចំ​មង្គលការ​កូនស្រី​របស់គាត់​។​

​    ​លោក Munot បានគ្រោង​ចំណាយ Rs 70-80 lakh (១១៥.០០០ ម៉ឺន​ដុល្លារ​) លើ​មង្គលការ​កូនស្រី​របស់​គាត់ ប៉ុន្ដែ​បន្ទាប់ពី​មានការ​ប្រឹក្សា​ជាមួយ​អ្នកនយោបាយ​ក្នុងស្រុក​ម្នាក់ ហើយ​គាត់​បានសម្រេច​ចិត្ត​លើ​វិធី​ផ្សេង​ដ៏​ល្អប្រសើរ​មួយ​ក្នុងការ​ចំណាយ​ប្រាក់​ទាំងនោះ​។​

​    ​ដោយ​ត្រូវ​ទិញ​ផ្លែឈើ និង​សម្លៀកបំពាក់​នៅ​ព្រឹត្តិការណ៍​នោះ រួមទាំង​ការ​កក់​សណ្ឋាគារ​សម្រាប់​ភ្ញៀវ​ទាំងអស់​គឺ​មិនចាំបាច់ ជាពិសេស​ពេល​គិតដល់​ជនក្រីក្រ ដែល​ត្រូវការ​ជំនួយ​។ លោក Munot បាន​ទៅ​សួរ​លោក Prakash Bamb ជា​មេ​គ្រួសារ​មិត្តភក្ដិ និង​ជា​សមាជិក​រដ្ឋសភា ដើម្បី​សុំ​ដំបូន្មាន​ថា​ធ្វើ​ដូចម្ដេច​ទើប​ចំណាយ​ប្រាក់​ទាំងនោះ​បានល្អ​បំផុត​។​

​    ​ពួកគេ​ទាំង​ពីរបាន​ព្រមព្រៀងគ្នា ដោយ​ផ្ដល់​ផ្ទះ​ដល់​ជន​រស់នៅ​តំបន់​អនាធិបតេយ្យ​ក្នុងស្រុក​របស់​ពួកគេ​ជាមួយនឹង​ផ្ទះ​ផ្ទាល់ខ្លួន​ផ្ដល់​ដោយ​ពួកគេ​។ Munot ក៏បាន​ចាប់ផ្ដើម​សាងសង់​ផ្ទះ ១០៨ ខ្នង​នៅលើ​ដី ២ ហិកតា​ជាមួយនឹង​គោលបំណង​សាងសង់​ផ្ទះ​នេះ​ឱ្យ​រួច​ដល់​ថ្ងៃ​មង្គលការ​កូនស្រី​តែម្ដង​។ ប៉ុន្ដែ​គាត់​បាន​សាងសង់​ផ្ទះ​នោះ​ត្រឹមតែ ៩០ ខ្នង​ប៉ុណ្ណោះ​នៅ​ថ្ងៃ​មង្គលការ​កូនស្រី ហើយ​កូនកំលោះ​និង​កូនក្រមុំ ដែល​បាន​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​របស់​អ្នកជំនួញ​រូបនេះ គឺជា​អ្នក​ប្រគល់​កូនសោ​ផ្ទះ​ដល់​អ្នក​ដែល​បានជ្រើសរើស​មក​រស់នៅ​ក្នុងផ្ទះ​នៅ​ថ្ងៃ​មង្គលការ​៕

 

Untitled 1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...