samsung-banner
adverise with khmeread

​ក្រោយ​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​និង​សិង្ហ​បុរី Duterte និយាយថា "​បាយៗ​អាមេរិក យើង​លែង​ត្រូវការ​លុយ​អ្នកឯង​ទៀតហើយ​!"

1

​    ​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បាន​ប្រាប់​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​សៅរ៍​ទី ១៧ នេះ​ថា ខ្លួន​នឹង​ត្រៀមខ្លួន​សម្រាប់​ការលុបចោល​កិច្ចព្រមព្រៀង​ដាក់ពង្រាយ​កងទ័ព និង​សម្ភារៈ​សម្រាប់​ហ្វឹកហាត់ ដោយ​ប្រកាសថា "​បាយៗ​អាមេរិក យើង​លែង​ត្រូវការ​លុយ​អ្នកឯង​ទៀតហើយ​!"​។​

​    ​ទោះយ៉ាងណា​លោក Duterte បាន​លើកឡើងថា ទំនាក់ទំនង​អាច​ល្អប្រសើរ​ក្រោម​ការដឹកនាំ​របស់លោក​ប្រធានាធិបតី Donald Trump​។​

​    ​លោក​បាន​និយាយថា "​លោក​ប្រធានាធិបតី (Trump) ខ្ញុំ​ចូលចិត្ត​មាត់​របស់លោក វា​ដូច​មាត់​ខ្ញុំ​ដែរ​។ យើង​មាន​ភាពស្រដៀងគ្នា ហើយ​មនុស្ស​ដែលមាន​រោម​ដូចគ្នា​គឺ​តែង​រត់​រកគ្នា​"​។​

​    ​ដោយ​ងាក​ទៅ​ផ្តោតលើ​រដ្ឋាភិបាល​អាមេរិក​បច្ចុប្បន្ន ដែល​បាន​រិះគន់​លោក​ជុំវិញ​របាយការណ៍​ការ​សម្លាប់​មនុស្ស​ខុសច្បាប់​នៅក្នុង​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​របស់លោក លោក Duterte បាន​និយាយថា "​យើង​មិន​ត្រូវការ​អ្នក​ទៀត​ទេ​" នៅក្នុង​សន្និសីទកាសែត​បន្ទាប់ពី​ត្រឡប់​ពី​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា និង​សិង្ហ​បុរី​។​

​    ​លោក​បាន​បន្តថា "​ត្រៀមខ្លួន​ចាកចេញ​ពី​ហ្វីលីពីន​ទៅ​។ ត្រៀម​ធ្វើ​និរាករណ៍ ឬ លុបចោល​កិច្ចព្រមព្រៀង VFA ទៅ​"​។​

​    ​កិច្ចព្រមព្រៀង​អំពី​កងកម្លាំង​របស់​ភ្ញៀវ (VFA) ដែល​ត្រូវបាន​ចុះហត្ថលេខា​ក្នុង​ឆ្នាំ ១៩៩៨ បានអនុញ្ញាត​ស្ថានភាព​ផ្នែក​ច្បាប់​ទៅឱ្យ​ទ័ព​អាមេរិក​រាប់ពាន់នាក់​បាន​ល្បាត​នៅក្នុង​ប្រទេស​ហ្វីលីពីន​សម្រាប់​ការធ្វើ​សមយុទ្ធ​យោធា និង​ប្រតិបត្តិការ​ជំនួយ​មនុស្សធម៌​។​

​    ​លោក Duterte បាន​និយាយថា "​លា​ហើយ​អាមេរិក ហើយ​ត្រៀម​ពិធីការ​ដើម្បី​នាំខ្លួន​អ្នកឯង​ចេញពី​ហ្វីលីពីន​ទៅ​" ដោយ​បន្ថែមថា ការសម្រេច​របស់គាត់​នឹង​កើតឡើង​ក្នុងពេល​ឆាប់ៗ​បន្ទាប់ពី​ពិនិត្យមើល​ឡើងវិញ​នូវ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ឱ្យ​ល្អប្រសើរ​។​

​    ​មេដឹកនាំ​ចិត្ត​ក្តៅ​រូបនេះ​បាន​ខកចិត្ត​ជាខ្លាំង ហើយ​បាន​បញ្ចេញ​កំហឹង​របស់លោក​ដាក់រ​ដ្ឋា​ភិ​បាល​ក្រុង​វ៉ាស៊ីនតោន​ព្រោះ​ការសម្រេច​មួយ​របស់​ក្រុមប្រឹក្សា Millennium Challenge Corp (MCC) ដើម្បី​ពន្យារ​ការបោះឆ្នោត​ចំពោះ​ការ​ជ្រើស​ឡើងវិញ​របស់​ក្រុង​ម៉ានីល​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​ហ្វីលីពីន​ដោយសារ​បញ្ហា​សិទ្ធិមនុស្ស​។​

​    ​គាត់​បាន​បន្តថា "​យើង​មិន​ត្រូវការ​លុយ (​របស់​អ្នក​) ទៀត​ទេ​។ ចិន​និយាយថា ពួកគេ​នឹង​ផ្តល់ (​លុយ​) យ៉ាងច្រើន​។ នយោបាយ​នៅទីនេះ​ក្នុង​អាស៊ីអាគ្នេយ៍​កំពុង​ផ្លាស់ប្តូរ​"៕

ប្រភព៖ បរទេស

adverise with khmeread

មតិយោបល់