samsung-banner
adverise with khmeread

ក្មេងស្រី​ជំទង់​អង់គ្លេស​អាយុ ១៦ ឆ្នាំ ក្លាយជា​ពិការ​ដៃជើង​ដោយសារ​ចាក់​វ៉ាក់សាំង​ការពារ​មហារីក​ស្បូន (HPV)

Untitled 1

    ​ក្មេងស្រី​ជំទង់​វ័យ ១៦ ឆ្នាំ​ម្នា​ក់បាន​ពិការ​អវៈយវៈ​បី​កន្លែង ហើយ​ឥឡូវ​កំពុង​ស្ថិតនៅ​មន្ទីរពេទ្យ​ព្យាបាល បន្ទាប់ពី​ចាក់​វាក់​សាំង HPV​។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​អាណាព្យាបាល​របស់​នា​ង​។​

​    ​Ruby Shallom បាន​ចាក់​វ៉ាក់សាំង​នៅ​សាលារៀន​ដើម្បី​ការពារ​នាង​ពី​ជំងឺមហារីក​ស្បូន ដែល​វា​គឺជា​កម្មវិធី​មួយ​របស់ ទីភ្នាក់ងារ​សុខាភិបាល​អង់គ្លេស (NHS)​។​

​    ​ប៉ុន្ដែ​មួយ​សប្ដាហ៍​ក្រោយមក អ្នក​ជិះសេះ និង​រត់ប្រណាំង​រូបនេះ​ចាប់ផ្ដើម​ឈឺពោះ វិលមុខ ឈឺចាប់ ឈឺក្បាល​និង​អស់កម្លាំង​ល្ហិតល្ហៃ​។​

​    ​សាច់ដុំ​របស់​នាង​ចាប់ផ្ដើម​ខ្សោយ ហើយ​ក្នុង​ខែឧសភា ពីរ​ឆ្នាំ​បន្ទាប់ពីរ​នាង​ទទួលយក​ការចាក់​វ៉ាក់សាំង នាង​ភ្ញាក់ឡើង​ដោយ​គ្មាន​អារម្មណ៍​ក្នុង​ជើង​របស់​នាង​ទេ​។​

​    ​ចាប់តាំងពី​ពេល​នាង​បាត់បង់​អារម្មណ៍​លើ​ជើង​ទាំងពីរ​របស់​នាង ដៃ​ម្ខាង​របស់​នាង​ស្ទើរតែ​កាន់​អ្វី​បរិភោគ​មិនបាន និង​សូម្បីតែ​ស្លៀក​សម្លៀកបំពាក់​ដោយ​ខ្លួនឯង​ក៏​ស្ទើរតែ​មិនកើត​។​

​    ​វេជ្ជបណ្ឌិត​មិនអាច​ធ្វើ​រោគវិនិច្ឆ័យ​លើ​រូបនាង​បានទេ​និង​បាន​ច្រាន​ចោលការ​ដែលថា​នាង​មាន​វិបត្តិ​ផ្លូវចិត្ត​ទាក់ទង​នឹង​វ៉ាក់សាំង​នោះ​។​

​    ​ប៉ុន្ដែ​អាណាព្យាបាល​របស់​នាង Aron និង Nicola វ័យ ៤៥ ឆ្នាំ បាន​ជឿជាក់ថា​ស្ថានភាព​របស់​នាង​គឺ​បណ្ដាលមកពី​វ៉ាក់សាំង​នោះ​។​

​    ​ដោយ​ដឹងថា​រោគសញ្ញា​មានដូចជា​ឈឺក្បាល វិលមុខ និង​ចង់​ក្អួត អ្នកជំនាញ​នៅ​ជុំវិញ​ពិភពលោក​នៅតែ​ចចេស​ថា គ្មាន​ភ័ស្តុតាង​ណាមួយ​ដែល​ទាក់ទង​ទៅនឹង​វ៉ាក់សាំង​នោះទេ​។​

​    ​Ruby បាន​ចាក់​វ៉ាក់សាំង​បី​ជាមួយ​មិត្ត​រួម​ថ្នាក់​របស់​នាង​នៅ​ចុងឆ្នាំ ២០១៣ និង​ដើមឆ្នាំ ២០១៤​។ នាង​ខានទៅ​សាលារៀន​រយៈពេល ២ ឆ្នាំ និង​និយាយថា "​ខ្ញុំ​ពិតជា​ខ្លាច​ណាស់​។ វេជ្ជបណ្ឌិត​បាន​ប្រាប់​ខ្ញុំ​ថា​វា​នៅ​ពេញ​ក្បាល​របស់ខ្ញុំ​។ វា​មិនមែនជា​រឿង​ចៃដន្យ​នោះទេ​។ វា​ធ្វើឱ្យ​ខ្ញុំ​ផ្លាស់ប្ដូរ​ជីវិត​របស់ខ្ញុំ​ទាំងស្រុង​។ ខ្ញុំ​ឈឺចាប់​គ្រប់ពេល​។ ប្រសិនបើ​ខ្ញុំ​មិនមាន​វា​ទេ បើ​មិន​អ៊ីចឹង​ទេ ខ្ញុំ​ក៏​មិន​ក្លាយជា​ដូច្នេះ​ដែរ​"​។​

​    ​ដោយឡែក​ក៏មាន​ក្មេងស្រី​ម្នាក់​ផ្សេងទៀត ជា​អ្នករាំ​របាំ​ឈ្មោះ Lucy Rebbeck អាយុ ១៥ ឆ្នាំ មកពី Wokingham ទីក្រុង Buckinghamshire ក៏​ទទួលរង​ជំងឺ​ដូចជា Ruby បន្ទាប់ពី​ការចាក់​វ៉ាក់សាំង​នេះដែរ​៕

ប្រភព៖អង់គ្លេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់