នរណាជាតារាឆ្នើមដាច់គេរបស់អាល្លឺម៉ង់? Kroos និយាយថា តារាឆ្នើមដាច់គេរបស់អាល្លឺម៉ង់គឺការលេងជាក្រុម

    ​Toni Kroos និយាយថា ភាពជោគជ័យ​របស់​អា​ល្លឺ​ម៉​ង់​នៅឯ​ឆាក​អន្តរជាតិ ត្រូវបាន​កសាងឡើង​ដោយ​ស្មារតី​សមូហភាព​ជាជាង​សម្ថ​ភាព​បុគ្គល​។​

​    ​ក្រុម​របស់លោក Joachim Low ដណ្តើមបាន​លាភ​សំណាង​ដ៏​ធំ​បំផុត​នៅឯ​ព្រឹត្តិការណ៍​បាល់ទាត់​ពិ​ភ​លោក World Cup ឆ្នាំ​២០១៤ ខណៈដែល​ពួកគេ​បាន​កាន់កាប់​តំណែង​ជើងឯក​ពិភពលោក​ជា​លើក​ទី​បួន​ជូន​ដល់​ប្រទេសជាតិ​របស់ខ្លួន​។​

​    ​សន្ទុះ​ដ៏​គួរឱ្យខ្លាច​បំផុត​នៅក្នុង​ដំណើរ​ប្រជែង​មួយ​នេះ បាន​ជូន​ដំណើរ​ពួកគេ​ឱ្យ​កាន់កាប់​តំណែង​ជើងឯក​មួយ​នេះ ជាមួយនឹង​លទ្ធផល ៧-១ បំបាក់​ទៅលើ​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​នៅឯ​វគ្គ​បួន​ក្រុម​ចុងក្រោយ​បានបង្ហាញ​ថា អ្វី​គ្រប់យ៉ាង​គឺ​សុទ្ធតែ​អាចទៅរួច​។​

​    ​ពួកគេ​បាន​យកឈ្នះ​ទៅលើ​ក្រុមបាល់ទាត់​អន្តរជាតិ​អា​ហ្ស​ង់​ទីន​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ជាមួយនឹង​គ្រាប់​បាល់​ជ័យជម្នះ​របស់ Mario Gotze នៅឯ​នាទី​ម៉ោង​បន្ថែម ១៥​នាទី​ពីរលើក​។​

​    ​Kroos ក៏​ជា​តួអង្គ​ដ៏​សំខាន់​ម្នាក់​ផងដែរ​នៅក្នុង​ដំណើរ​ប្រជែង​មួយ​នេះ ពេលដែល​រូបគេ​ពង្រឹង​តួនាទី​រឹងមាំ​នៅ​ខ្សែបម្រើ​។​

​    ​អាល្លឺម៉ង់​ក៏​ត្រូវបានគេទទួលស្គាល់​ផងដែរ​ថា​ពួកគេ​មាន​កីឡាករ​ដែលមាន​ទេពកោសល្យ​ជាច្រើន​ដែល​រួមមាន​ដូចជា Mesut Ozil, Julian Draxler, Marco Reus និង Manuel Neuer ជាដើម​។​

​    ​យ៉ាងណាក្តី Kroos បាន​ទទូចថា ក្រុម​របស់លោក Low នៅតែ​ផ្តោ​ទៅលើ​ការយកចិត្តទុកដាក់​ជា​មូលដ្ឋាន​លើ​ការលេង​ជា​ក្រុម​។​

​    ​ពេលដែល​ត្រូវបាន​គេ​ចោទសួរ​អំពី​ការជ្រើសរើស​កីឡាករ​ឆ្នើម​បំផុត​របស់​អាល្លឺម៉ង់​នៅក្នុង​ទម្រង់​លេង​ដ៏​ល្អ​របស់​ពួកគេ​បច្ចុប្បន្ន Kroos បានបញ្ជាក់​ប្រាប់​វេ​ប​សាយ Goal ថា "​វា​ពិតជា​ពិបាក​ក្នុង​ការនិយាយ​។ ពួកយើង​នៅក្នុង​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ហើយ​ពិភពលោក​ទាំងមូល​ដឹងថា​យើង​មាន​ក្រុម​ដ៏​ល្អ​មួយ និង​មិនមែន​ត្រឹមតែ​កីឡាករ​ល្អ​ម្នាក់​នោះទេ​។ ខ្ញុំ​នឹង​និយាយថា​តារា​ឆ្នើម​របស់​ពួកយើង​គឺ​ការលេង​ជា​ក្រុម​"៕

 

1
adverise with khmeread
ប្រភព៖ Goal