Rami: Sergio Ramos ជាកីឡាករល្អដាច់គេលើលោក មិនមែន Ronaldo ទេ

    ​Cristiano Ronaldo ប្រហែលជា​ទើប​ទទួលបាន​ពាន Ballon d’Or ជា​លើក​ទី​បួន​របស់ខ្លួន​ក្នុង​ឆ្នាំ​២០១៦​នេះ ប៉ុន្តែ​កីឡាករ Adil Rami បាន​លើកឡើងថា មិត្ត​រួម​ក្រុម​អធិរាជ​ស Real Madrid របស់គាត់ Sergio Ramos ឯណោះ​វិញ​ទេ ទើប​ស័ក្តិសម​ក្លាយជា "​តារា​ឆ្នើម​ដាច់​គេ​ក្នុង​ពិភពលោក​"​។​

​    ​ខ្សែការពារ​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ បាន​ស្ថិតនៅ​ក្នុងចំណោម​បេក្ខជន​សម្រិតសម្រាំង​តារា​ឆ្នើម​របស់​ពិភពលោក​មួយ​នេះ ប៉ុន្តែ​គាត់​គឺជា​កីឡាករ​ម្នាក់​នៅក្នុង​ចំណោម​កីឡាករ ១១​នាក់​ដទៃ​ផ្សេងទៀត​ប៉ុណ្ណោះ​ដែល​មិនអាច​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​។​

​    ​ទោះជា​យ៉ាងណាក្តី ប្រធាន​ក្រុម Real Madrid រូបនេះ គឺជា​តួអង្គ​ដ៏​សំខាន់បំផុត​មួយរូប​សម្រាប់​ក្រុម ខណៈដែល​គាត់​ក៏ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​វីរបុរស​នៃ​គ្រាប់​បាល់​ចុង​ម៉ោង​ផងដែរ ដែល​គាត់​តែងតែ​សម្រេចបាន​ជារឿយៗ​ជាមួយនឹង​គ្រាប់​បាល់​ដ៏​មាន​សារៈសំខាន់​។​

​    ​ទាំងនោះ​ហើយ ដែល​បានធ្វើឱ្យ​គាត់​ក្លាយទៅជា​កីឡាករ​ដែលមាន​ទម្រង់​លេង​ល្អ​បំផុត​ក្នុង​ពិភពលោក​នៅក្នុង​កែវភ្នែក​របស់​តារាបាល់ទាត់​អន្តរជាតិ​បារាំង Rami ខណៈដែល​ខ្សែការពារ​កណ្តាល​មកពី​ក្រុម Sevilla រូបនេះ បានរៀបចំ​ជាស្រេច​ក្នុងការ​ជំនួស​តំណែង​សម្រាប់ Ramos នៅ​ពីលើ Ronaldo និង Lionel Messi នៅក្នុង​ការ​ជ្រើស​តារា​ឆ្នើម​បំផុត​ក្នុង​លោក​របស់គាត់​។​

​    ​Rami បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ Eurosport ពេលដែល​គេ​ចោទសួរ​គាត់​សម្រាប់​ការជ្រើសរើស​តារា​ឆ្នើម​ក្នុង​ចិត្ត ដោយ​គាត់​បាន​បញ្ជាក់ថា "Sergio Ramos ដោយ​គ្មានអ្វី​ត្រូវ​ឆ្ងល់​ឡើយ​។ សម្រាប់​ខ្ញុំ គាត់​គឺ​ល្អ​ដាច់​គេ​លើ​លោក​។ វា​ជា​អារម្មណ៍​ស្រស់ស្រាយ​បំផុត​ក្នុងការ​អង្គុយ​មើល​គាត់​លេង​។ គាត់​រហ័សរហួន និង​រួមចំណែក​ច្រើន​នៅក្នុង​តំបន់​ប្រយុទ្ធ​"៕

1 adverise with khmeread
ប្រភព៖ Goal

មតិយោបល់