វិរបុរសបិសាចក្រហម Cantona ចម្អកឱ្យខ្សែការពារ Man City ឈប់លេងចាក់ស្កុប "Mannequin Challenge" ទៀត គេស៊ុតចូលច្រើនណាស់

    ​Eric Cantona បាន​ជំរុញ​ឱ្យ​ខ្សែការពារ​របស់​មេឃ​ខៀវ Manchester City បញ្ឈប់​ល្បែង​ចាក់​ស្កុប​ដែល​គេ​និយម​ហៅថា "Mannequin Challenge" បន្ទាប់ពី​ពួកគេ​បានធ្វើឱ្យ​របូត​គ្រាប់​បាល់​ដល់​ទៅ​ចំនួន ៨ គ្រាប់​នៅក្នុង​ការប្រកួត​ចំនួន​បី​លើកចុងក្រោយ​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League របស់​ពួកគេ​។​

​    ​វីរបុរស​ប្រចាំ​ទឹកដី​បិសាច​ក្រហម Manchester United ដែល​មិនចេះ​នៅ​ស្ងប់ស្ងាត់ និង​តែងតែ​វាយប្រហារ​ទៅលើ​គូប្រជែង​ជារឿយៗ ជឿជាក់ថា មេឃ​ខៀវ​អាច​មានតែ​វិធី​មួយ​ប៉ុណ្ណោះ​ដើម្បី​ដាក់​ពួកគេ​ចូលទៅក្នុង​ស្ថានភាព​អាច​ឈ្នះ​ពាន​លី​ក ប្រសិនបើ​ពួកគេ​រៀបចំ​ឡើងវិញ​នូវ​តំបន់​ការពារ​របស់​ពួកគេ​។​

​    ​ក្រុម​របស់លោក Pep Guardiola បច្ចុប្បន្ន​បាន​ឈរ​នៅក្នុង​ចំណាត់ថ្នាក់​ទី​១៤ សម្រាប់​បញ្ជី​ក្លឹប​ដែល​ទប់​មិន​ឱ្យគេ​ស៊ុត​ចូល​ច្រើនជាងគេ និង​មាន​ចំណាត់ថ្នាក់​ទី​បី​ក្នុង​តារាង​ពិន្ទុ​លី​កនា​ពេលបច្ចុប្បន្ន ហើយ Cantona មិនបាន​គិតថា​វា​គឺ​ល្អ​គ្រប់គ្រាន់​នោះឡើយ​៕

ប្រភព៖ ដេលីមែល

 

adverise with khmeread