ចាប់បាន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ស្វាយប៉ាក​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ប្ញ​ស្សី​កែវ​ចាប់ខ្លួន​នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង១២ ​និង​៣០​នាទី​នៅ​ចំណុច​ផ្លូវលំ​ក្រុម​៧ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ជំនាញ​ខណ្ឌ​និង​ប៉ុស្តិ៍​បាន​បើក​ការស្រាវជ្រាវ​ប​ង្ក្រា​បករណី​រក្សារ​ទុក​សារធាតុ​ញៀន​ជាក់ស្តែង​ដោយ​ឃាត់​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ សុខ  សោ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទីលំនៅ ក្រុម​៧ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ និង​ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​ ០២ ​កញ្ចប់​តូច។​

    បច្ចុប្បន្ន​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី៕

Untitled 1
adverise with khmeread