តារាសិចម្នាក់សារភាពថា លួចរត់ពន្ធគ្រឿងញៀនកូកាអ៊ីនតម្លៃ១៨លានផោនចូលអូស្ត្រាលី

          អតីត​តារាបង្ហាញម៉ូត​សិចស៊ី​ Isabelle Lagace សារភាព​ថា បាន​ព្យាយាម​រត់ពន្ធ​គ្រឿងញៀន​កូកាអ៊ីន​ដែល​មាន​តម្លៃ​១៨​លានផោន​ពី​អង់គ្លេស​ទៅ​ប្រទេស​អូស្ត្រាលី។

          តារាបង្ហាញម៉ូត​ដើម​កំណើត​កាណាដាវ័យ​២៨​ឆ្នាំ​រូបនេះ​ បាន​នាំ​យក​ប្រ ភេទ​គ្រឿង​ញៀន​កម្រិត A នេះ​តាម​នាវាកម្សាន្ត​ដែលត្រូវ​ចំណាយ​១១.០០០​ផោន​សម្រាប់​មនុស្ស​ម្នាក់មក​កាន់​ប្រទេសអូស្ត្រាលី។

          នាងបាន​កត់ត្រាពីដំណើរ​កម្សន្ត​របស់នាង​ដោយ​បង្ហោះ​រូបភាព​តាម​បណ្តាញសង្គមជា​ច្រើន​ ជាមួយនឹង​ការ​ថតរូប​នៅ​តាម​ទីតាំង​ល្បីៗ​មួយចំនួន​នៅ​សហរដ្ឋអាមេរិក អាមេរិកខាងត្បូង​និង​ប៉ាស៊ីហ្វិក។​

          ប៉ុន្តែ​ប៉ូលិស​ព្រំដែន​អូស្ត្រាលី​បានរង់ចាំ​នាងជា​ស្រេច នៅពេល​នាវាចូល​ចត​នៅ​ទីក្រុងស៊ីដនីនៅថ្ងៃទី​៥១​នៃដំណើរ​កម្សាន្ត​តាមនាវាដែលមាន​រយៈ​ពេល​៦៨​ថ្ងៃ។ ប៉ូលិស​អះអាងថា នាង Lagace និងអ្នកធ្វើ​ដំណើរ​ម្នាក់ទៀតឈ្មោះ Melina Roberce អាយុ​២៣​ឆ្នាំរូមទាំងលោក Andre Tamine វ័យ​៦៤​ឆ្នំ​គឺផ្នែក​មួយ​នៃ​ក្រុម​ជួញដូរ​គ្រឿងញៀនដែល​មាន​ការចាត់តាំង​ច្បាស់លាស់​។

          ប៉ូលិស​សហព័ន្ធអូស្ត្រាលី​អះអាងថា នេះគឺជា​ការរត់ពន្ធ​ច្រើន​បំផុត​មិន​ធ្លាប់​មាន។ គ្រឿងញៀន​ទម្ងន់​៩៤​គីឡូក្រាម​នេះ​ មាន​តម្លៃ​៣១​លាន​ដុល្លារ​អូស្ត្រាលី​ ហើយ​ត្រូវ​បាន​គេច្រក​ដាក់​វ៉ាលិស​ចំនួន​បួន។

          ការផ្តន្ទាទោស​អតិបរមា​ចំពោះ​ការ​ជួញដូរ​គ្រឿងញៀនកូកាអ៊ីន​មក​ប្រទេស​អូស្ត្រាលី​គឺជាប់ពន្ធនាគារ​អស់មួយជីវិត៕

 

Model
adverise with khmeread

អ្នកនឹងចូលចិត្ត