samsung-banner
adverise with khmeread

តារា​ស្រី​ដុះ​រោម​ទ្រូង​នី​ហ្សេ​រី​យ៉ា បង្ហោះ​រូប​សុទ្ធតែ​រោម​របស់ខ្លួន​លើ Instagram ដើម្បី​បិទមាត់​អ្នក​ចំអក​នាង

1

    ​តារា​សម្តែង​ស្រី​ម្នាក់​ដែលមាន​រហស្សនាម​ថា "​នារី​រោម​ច្រើនជាងគេ​របស់​នី​ហ្សេ​រី​យ៉ា​" បាន​បង្ហោះ​រូបភាព​នៅលើ​បណ្តាញ​សង្គម​ដើម្បី​បិទមាត់​ក្រុម​ចូលចិត្ត Troll នាង​ថា នាង​មិនអាច​ទាក់ទាញ​បុរសៗ​។​

​    ​នាង Queen Nonyerem Okafor មកពី​ទីក្រុង Nnewi ក្នុង​រដ្ឋ Anambra ភាគ​អាគ្នេយ៍​ប្រទេស​នី​ហ្សេ​រី​យ៉ា បាន​និយាយថា នាង​បាន​ដុះ​រោម​យ៉ាងច្រើន​បែបនេះ​នៅពេល​នាង​មាន​អាយុ ២១ ឆ្នាំ​។​

​    ​នារី​វ័យ ២៩ ឆ្នាំ​រូបនេះ​និយាយថា នាង​ប្រឈមមុខ​ការប្រមាថ​ចំពោះ​រូបរាង​របស់​នាង​នៅលើ​បណ្តាញ​សង្គម ប៉ុន្តែ​ទទូចថា នាង​មាន​មោទនភាព​ចំពោះ​រាងកាយ​របស់​នាង​។​

​    ​បន្ទាប់ពី​លាតត្រដាង​ថា​នាង​បាន​ភ្ជាប់ពាក្យ​ដើម្បី​បាន​រៀបការ Queen បានសម្រេច​ចិត្ត​បង្ហោះ​រូបភាព​ទាំងនេះ​នៅលើ​បណ្តាញ​សង្គម​។​

​    ​កូនច្បង​ទី​ពីរ​នៃ​គ្រួសារ​មាន​បងប្អូន​ប្រាំ​នាក់​រូបនេះ​បច្ចុប្បន្នកំពុង​រស់នៅក្នុង​ទីក្រុង Lagos ដើម្បី​ព្យាយាម​ចូលក្នុង​វិស័យ​ភាពយន្ត​នី​ហ្សេ​រី​យ៉ា​។ 

​    ​នាង​និយាយថា ការ​ខំប្រឹងប្រែង​ដើម្បី​កម្ចាត់​រោម​ទាំងនេះ​នៅ​លើកដំបូង មានតែ​ធ្វើឱ្យ​វា​ដុះ​កាន់តែច្រើន​។​

​    ​រូបភាព​របស់​នាង​បាន​បង្កឱ្យមាន​ប្រតិកម្ម​ចម្រុះ​នៅលើ​បណ្តាញ​សង្គម​។ ខណៈ​អ្នកខ្លះ​បាន​រិះគន់​ចំពោះ​រូបរាង​របស់​នាង ខ្លះទៀត​បាន​គាំទ្រ​នាង​កាន់តែខ្លាំង​ជាង​មុន​។​

​    ​មិត្តភក្តិ​របស់​នាង​ម្នាក់​ឈ្មោះ "bmeofficial" បានសរសេរថា "​មិត្តភក្តិ​របស់ខ្ញុំ​ឥឡូវ​ក្លាយជា​តារា​រោម​ហើយ​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់