samsung-banner
adverise with khmeread

ប៉ូលិស​ស្រុក​អូរ​ជុំ​បាន​ឃាត់​បុរស​ជនជាតិ​កា​វ៉េ​តម្នាក់​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​

15609149 1218310001589206 681245641 o

    រតនគិរី ៖ ប៉ូលិស​ស្រុក​អូរ​ជុំ​បាន​ឃាត់​បុរស​ជនជាតិ​កា​វ៉េ​តម្នាក់ នា​ព្រឹក​ថ្ងៃទី​១៧ ធ្នូ​២០១៦​នេះ បន្ទាប់ពី​បានធ្វើ​សកម្មភាព​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​បុរស​ជនជាតិ​គ្រឹ​ង​ម្នាក់​កាលពី​ពេលយប់ នៅ​ចំណុច​ផ្ទះ ក្នុង​ចម្ការ​ចន្ទី ឈ្មោះ ​ង​ន កា​ហុក អាយុ​៦០​ឆ្នាំ ភេទ​ប្រុស ជនជាតិ​គ្រឹ​ង នៅ​ភូមិ​តង​ប្លេង ឃុំអូរជុំ ស្រុក​អូរជុំ ខេត្តរតនគិរី។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ ហើ​ត អោ​ស ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​កា​វ៉េ​ត នៅ​ភូមិ​ប៉ា​អរ ឃុំ​ឯកភាព ស្រុក​អូរ​ជុំ ខេត្តរតនគិរី។​ ជនសង្ស័យ​រូបនេះ បាន​ធ្វើ​សកម្មភាព គាស់​ផ្ទះ ហើ​យ​លួច​យក​ម៉ា​ស៊ី​ន​កាត់​ស្មៅ និង លុយ​ខ្មែរ​ចំនួន​មួយ​លាន​រៀល​។​

    ឥឡូវនេះ​ប៉ូលិស​ជំនាញ​អធិការដ្ឋាន​ស្រុក និង កម្លាំង​ប៉ូលិស​ប៉ុស្តិ៍ អូរ​ជុំ បាន​នាំខ្លួន​ជនសង្ស័យ​យកមក​ប៉ុស្តិ៍​អូរ​ជុំ ដើ​ម្បី​បំពេញ​និតិ​វិធី​បញ្ជូនទៅ​សាលាដំបូង​ខេត្តរតនគិរី៕​

adverise with khmeread

មតិយោបល់