ផឹកស្រា​ស្រវឹង​ទៅមើ​លស​ន្ទួ​ច​ លង់ទឹក​ស្លាប់បាត់​មួយថ្ងៃ​ទើប​រក​សព​ឃើញ​

    កំពង់ចាម ៖ បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​ទៅ​មើ​លស​ន្ទួ​ច ​លង់ទឹក​ស្លាប់បាត់​មួយថ្ងៃ​ទើប​រក​សព​ឃើញ​កាលពី​ល្ងាច​ថ្ងៃទី​១៦ ​ធ្នូ ២០១៦ បន្ទាប់ពី​លង់ទឹក​កាលពី​ថ្ងៃទី​១៥ ខែធ្នូ​ ឆ្នាំ​២០១៦ ​នៅចន្លោះ​ម៉ោង​១១​ទៅ​ម៉ោង​១២​ថ្ងៃត្រង់​នៅ​ចំណុច​ទន្លេមេគង្គ មុខ​វត្ត​សុវណ្ណ​រង្សី ស្ថិតនៅ​ភូមិ​អង្គ​របា​នទី​៦ ឃុំ​អង្គរ​បាន ស្រុក​កងមាស ខេត្តកំពង់ចាម។​

    ប៉ូលិស​និយាយថា សព​បាន​ផុស​អណ្តែត​នៅ​ភូមិ​ខ្ចៅ ជនរងគ្រោះ​ដែល​ស្លាប់មាន​ឈ្មោះ ថិ​ន រី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គ​របា​នទី​៦ ឃុំ​អង្គរ​បាន ស្រុក​កងមាស ខេត្តកំពង់ចាម​។ ​មូលហេតុ​ស្រវឹងស្រា​ហើយ​ទៅ​មើល​ស​ន្ទួ​ចក៏​លង់ទឹក​ស្លាប់​។​

    តាម​ការអះអាង​ពី​ក្រុមគ្រួសារ​បានបញ្ជាក់​ថាជ​ន​រងគ្រោះ​បាន​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ​ ហើយ​រករឿង​ឪពុកម្តាយ​រាល់ថ្ងៃ​ទៀតផង​។​ ក្រោយ​ពិនិត្យ​សាកសព​រួច​សមត្ថកិច្ច​បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

15555286 1218314144922125 1240759367 o adverise with khmeread

មតិយោបល់