samsung-banner
adverise with khmeread

អ្នកកាសែត​តួ​ក​គី​ទប់ទឹក​ភ្នែក​លែង​ជាប់​ពេល​និយាយ​រ៉ាយរ៉ាប់​អំពី​ការវះកាត់​របួស​កុមារ​ស៊ី​រី​ដោយ​គ្មាន​ថ្នាំស្ពឹក

Untitled 1

​    ​វីដេអូ​មួយ​បង្ហាញ​ពី​ក្មេង​តូច​ម្នាក់​កំពុង​ត្រូវបាន​វះកាត់​ដោយ​គ្មាន​ចាក់​ថ្នាំស្ពឹក​នៅក្នុង​ទីក្រុង Aleppo ធ្វើឱ្យ​អ្នកកាសែត​តួ​ក​គី​ម្នាក់​ហូរ​ទឹកភ្នែក​នៅលើ​កញ្ចក់​ទូរទស្សន៍​។​

​    ​លោក Turgay Güler បាន​ស្រក់​ទឹកភ្នែក បន្ទាប់ពី​វីដេអូ​បង្ហាញ​លើ​អេក្រង់​។ វីដេអូ​នោះបាន​អះអាង​បង្ហាញថា​ក្មេង​វ័យ ៥ ឆ្នាំ​ម្នាក់ បាន​សូត្រធម៌​តាម​គម្ពីរ​កូ​អាន​អំឡុងពេល​វះកាត់​។​

​    ​វីដេអូ​វះកាត់​នោះ​មិនត្រូវ​បានចេញ​ឱ្យ​ដោយ​វេ​ប​សាយ MailOnline ឡើយ ព្រោះ​គេ​គោរព​សិទ្ធិ​បុគ្គល​។ បន្ទាប់ពី​ឃើញ​វីដេអូ​នោះ ដែល​ត្រូវបាន​ថត​ដោយ​ពេទ្យ​ទាហាន​ក្នុង​សង្គ្រាម​ក្នុង​ទីក្រុង​របស់​ស៊ី​រី​នេះ លោក Güler បាន​យកដៃ​ខ្ទប់​ក្បាល និង​និយាយ​លែងចេញ ដោយសារតែ​ក្ដី​អាណិត​ជា​ពន់ពេក​។​

​    ​ដោយឡែក​កាលពីពេល​ថ្មីៗ​នេះ​ក្នុង​ខែធ្នូ​នេះ អង្គការសហប្រជាជាតិ​បាន​រិះគន់​រុស្ស៊ី និង​ស៊ី​រី​សម្រាប់​ការរារាំង​សម្ភារៈ​ផ្គត់ផ្គង់ រួមមាន​ទាំង​ឧបករណ៍​វេជ្ជសាស្ត្រ ជាហេតុ​ធ្វើ​ប្រជាជន​ស៊ីវិល​នៅ​ភាគ​ខាងកើត​ទីក្រុង​អា​ឡេ​ប៉ូ​រង​ការឈឺចាប់​និង​រងទុក្ខវេទនា​បំផុត​។​

​    ​ហើយ​ការជម្លៀស​ប្រជាជន​ក្នុង​ទីក្រុង​នៅជាប់​គាំង​រហូតមកទល់​ពេលនេះ ខណៈដែល​មន្ត្រី​ស៊ី​រី​ហៅ​តែ​មនុស្ស​រងរបួស​ចាក​ចេញទៅ​ក្នុងភូមិ​របស់​ពួក​និយាយ​ស៊ី​អ៊ី​ក្នុង​ខេត្ត Idlib ប្រទេស​ស៊ី​រី​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់