adverise with khmeread Upniq

ឆក់កាបូបតាមផ្លូវ១៣លើកទើបនឹងចាប់ខ្លួនបាន

បាត់ដំបង ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលខេត្តបាត់ដំបងឃាត់ខ្លួននៅថ្ងៃទី២៩វិច្ឆិកាឆ្នាំ២០១៥វេលាម៉ោង៨កន្លះយប់នៅក្នុងសង្កាត់អូរចា ក្រុងបាត់ដំបង បន្ទាប់ពីបានធ្វើសកម្មភាពឆក់ចំនួន១៣លើក។ កំលាំងការិយាល័យព្រហ្មកំរិតស្រាលសហការជាមួយក្រុមបង្ការបង្ក្រាបខេត្តបានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ។ 


     មន្ត្រីប៉ូលិសបានឲ្យដឹងថា ជនសង្ស័យចំនួន២នាក់ ១-ឈ្មោះយឿង រតន: ភេទប្រុសអាយុ៣០ឆ្នាំ ស្នាក់នៅភូមិកាប់គោថ្មី សង្កាត់អូរចារក្រុងបាត់ដំបងនិង២-ឈ្មោះហម ដាវន្ន័ភេទប្រុសអាយុ១៩ឆ្នាំស្នាក់នៅភូមិកាប់គោថ្មី សង្កាត់អូរចារក្រុងបាត់ដំបង។


     ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូប.ខ្សែកបានចំនួន១៣លើកនៅក្នុងក្រុងបាត់ដំបង។ករណីនេះប៉ូលិសបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនាថ្ងៃទី៣០វិច្ឆិកាឆ្នាំ២០១៥ ៕

adverise with khmeread

មតិយោបល់