adverise with khmeread 1

ហួសហេតុ​! បង្ខំ​ភរិយា​ដើរ​ស្រាត​ពេញ​បុរី​ញូវយ៉ក​គ្រាន់តែ​ផ្ញើ​សារ​ញ៉ែ​ប្រុសៗ​លេង ៧ នាក់​សោះ​!

​    ​វីដេអូ​ឃ្លី​ប​គួរឱ្យ​តក់​ស្ល​ត់​នេះ​បានបង្ហាញ​ទិដ្ឋភាព​ដ៏​ឃោរឃៅ​នៃ​បុរស​ម្នាក់​ដែល​ធ្វើឱ្យ​ប្រពន្ធ​ខ្លួន​អាម៉ាសមុខ​យ៉ាងខ្លាំង តាមរយៈ​ការធ្វើឱ្យ​នាង​ដើរ​ស្រាត​តាមផ្លូវ បន្ទាប់ពី​បុរស​នេះ​ចាប់បាន​ប្រពន្ធ​ខ្លួន​លួច​ផ្ញើ​សារ "​ញ៉ែ​ប្រុស​៧​នាក់​"​។ នេះ​បើ​ផ្អែក​តាម​ការចេញផ្សាយ​រប​ស់​វេ​ប​សាយ​ដេលី​មែ​ល​កាលពី​ថ្ងៃ​អង្គារ​ទី ១៩ មករា​។  

​    ​ក្នុង​វីដេអូ​នេះ បុរស​ម្នាក់នេះ​បាន​បញ្ជា​ឱ្យ​នាង​ភ័យ​រញីរញ័រ​ដើរ​ពីមុខ​ខ្លួន​។ រូបនាង​គ្មានអ្វី​បិទបាំង​រាងកាយ​ក្រៅតែពី​កន្សែងពោះគោ​ពណ៌​ស​មួយ​នោះឡើយ​។ 

​    ​ខណៈ​ដើរ​ពីក្រោយ​នាង បុរស​ម្នាក់នេះ​បាន​ស្រែកថា "​ស្រី​ចង្រៃ​ថោកទាប​" និង​ជេរប្រទេច​នាង​សាហាវៗ​ណាស់​ដោយសារ​នាង​បាន​ផ្ញើ​សារ​ចែចង់​ប្រុស​ដល់​ទៅ ៧ នាក់​។ 

​    ​ខណៈ​ស្ត្រី​ម្នាក់នេះ​ដើរ​តាមផ្លូវ​ក្នុង​បុរី​ញូវយ៉ក​ជាមួយ​កន្លែង​ពោះគោ​រុំ​ជុំវិញខ្លួន​នាង បុរស​ជា​ប្តី​បាន​ស្រែក​ជា​ភាសា​អេ​ស្ប៉ា​ញ​ថា "​ដោះ​កន្សែងពោះគោ​ចេញ​ភ្លាម ស្រី​ចង្រៃ​។ បង្ហាញ​ធាតុពិត​របស់​នាង​ឱ្យគេ​ឃើញ​ភ្លាម​ថា​នាង​ពិតជា​ស្អាត ពិតជា​អស្ចារ្យ​"​។​

​    ​បុរស​រូបនេះ​បន្ត​ជេរប្រទេច​ទៀតថា "​មី​ស្រីខូច​។ ឆាប់​ទៅមុខ​ឱ្យ​លឿន​ឡើង​។ និយាយ​សួស្តី​ដាក់​កាមេរ៉ា​ភ្លាម ហើយ​និយាយ​ពី​មូល​ហេតុដែល​នាង​ធ្វើ​ដូច្នេះ​ភ្លាម​។ ដោះ​កន្សែងពោះគោ​ចេញ​ឱ្យ​ឆាប់​។ នាង​ឯង​ត្រូវ​សង​ភាពអាម៉ាស​ដែល​អញ​ទទួលបាន​ភ្លាម​"​។ 

​    ​នាង​បាន​ស៊ក​សម្ដី​វិញ​ថា "​ប៉ុន្តែ​អត់​បាន​រួមភេទ​ជាមួយ​ពួកគេ​ផង​!"​។ ពាក្យសម្តី​នេះ​បានធ្វើឱ្យ​បុរស​ជា​ប្តី​ខឹង​រឹតតែ​ខ្លាំង រួច​គាត់​បាន​ស្រែក​ដាក់​ខ្លាំងៗ​ថា "​ចុ​មមើ​លវា​ថា​អត់​បាន​រួមភេទ​! ចុះ​ស្អី​អា​ពាក្យ​ថា ថើប​គ្នា "​ស្រឡាញ់​" "​បេ​ប៊ី​" និង​រូបភាព​ជាច្រើន​ទៀត​នោះ​"៕  

​     វីដេអូ​នេះ​បាន​បង្ក​ការខឹង​សម្បារ​ចេញពី​មនុស្ស​ជាច្រើន​ដែល​លេង​បណ្តាញ​សង្គម​។ អ្នកលេង​ម្នាក់​បានសរសេរថា "​ខ្ញុំ​មិនដឹងថា​នាង​បានធ្វើ​ខុស​អ្វី​ទេ ហើយ​ខ្ញុំ​ក៏​មិន​ខ្វល់​នោះដែរ​។ គ្មាន​នរណាម្នាក់​សម​នឹង​អាម៉ាសមុខ​របៀបនេះ​ទេ​"៕ 

 

adverise with khmeread
ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់