កម្មការិនី​រោងចក្រ​ម្នាក់​លេបថ្នាំ​សម្លាប់ខ្លួន​

    ភ្នំពេញ ៖ កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់​បាន​លេបថ្នាំ​សម្លាប់ខ្លួន​កាលពី​ថ្ងៃទី​១៦​ ធ្នូ​ ឆ្នាំ​២១៦​ វេលា​ម៉ោង​៦ ​និង​៣០​នាទី​យប់ នៅ​ចំណុច​ភូមិ​អូរ​ដឹ​ម សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​មិ​នដឹង​ពី​មូលហេតុ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ តឿ គៀត ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ ​មុខរបរ​កម្មករ​រោងចក្រ មាន​ស្រុកកំណើត​នៅ​ភូមិ​ក្រសាំងផ្អែម ឃុំ​ត្រាច​ទង ស្រុក​ឧ​ត្តុ​ង​ ​ខេត្តកំពង់ស្ពឺ ​បច្ចុប្បន្ន​ជួល​បន្ទប់​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។​

    សាក្សី​នៅ​បន្ទប់​ក្បែរ​គ្នា​បានឱ្យដឹងថា នៅវេលា​ម៉ោង​ខាងលើ​ដោយ​បាត់​ជនរងគ្រោះ​មិនឃើញ​ចេញមកក្រៅ​ខុសប្លែក​ពី​រាល់ថ្ងៃ​ហើយ​បន្ទប់​បិទទ្វារ​ជិត​ទៀត​ទើប​មានការ​​សង្ស័យ​ក៏​គោះទ្វា​ហៅ​។ ​តែ​មិនមាន​សំឡេង​ឆ្លើយតប​ក៏​នាំគ្នា​គាស់​ទ្វា​បន្ទប់​ចូលទៅ​មើល​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ស្លាប់​បាត់ទៅហើយ ក្នុង​អាកា​រៈ​បែកពពុះមាត់​ទើប​មានការ​ភ្ញាក់ផ្អើល​ហើយ​រាយ​ការ​ណ៍មក​សមត្ថកិច្ច​ចុះទៅ​ពិនិត្យមើល​។​

    ដោយសារតែ​ជនរងគ្រោះ​រស់នៅ​តែម្នាក់ឯង​ទើប​គ្មាន​នរណា​ដឹង​ពី​មូលហេតុ​ដែលនាំឱ្យ​ជនរងគ្រោះ​ដាច់ចិត្ត​លេបថ្នាំ​សម្លាប់ខ្លួន​នោះទេ​។ បន្ទាប់ពី​ធ្វើ​កោសល្យវិច្ឆ័យ​រួច​ប៉ូលិស​បានប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត៕​

1 adverise with khmeread
Loading ad ...