samsung-banner
adverise with khmeread

បុរស​ម្នាក់​ស្លាប់​ពេល​ទៅ​ព្យាបាល​នៅ​មន្ទីរ​មួយ គ្រួសារបុរសនោះមិនឱ្យសមត្ថកិច្ចក្នុងមូលដ្ឋានពិនិត្យ

Untitled 1

    កណ្តាល ៖ មាន​ករណី​មនុស្ស​ស្លាប់​ក្នុង​មន្ទីរពេទ្យ​ឯកជន​កើត​ឡើង​នា​ថ្ងៃទី​១៦​ ធ្នូ​ ២០១៦ វេលា​ម៉ោង​២​រសៀល នៅ​ចំណុច​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ព​ព​សុខា​បញ្ញា ស្ថិតក្នុង ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា  ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​ ទិល ទូច ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​​ ទីលំនៅ​ភូមិ​ព្រែក​អញ្ចាញ សង្កាត់​ព្រែក​ឬ​ស្សី​ ក្រុងតាខ្មៅ ​ខេត្តកណ្តាល​ មុខរបរ​ជាងសំណង់​ ​មាន​ប្រព​ន្ធ​ឈ្មោះ​ សុខ ទី ​អាយុ​៤៩​ឆ្នាំ ​មុខរបរ​មេផ្ទះ​មានកូន​០២​នាក់​(​ប្រុស​)​។​

    តាម​ការបំភ្លឺ​ពី​កូនបង្កើត​របស់​ជនរ​ង​គ្រោះ​បានឱ្យដឹងថា មុនពេល​កើ​ត​ហេតុ​ពីរ​បី​ថ្ងៃ​ជនរងគ្រោះ​ចេះតែមាន​អាការៈចុក​ក្នុង​ទ្រូង គឺ​ឈឺ​បាត់ ឈឺ​បាត់​។ លុះ​មកដល់​ថ្ងៃកើត​​ហេតុ​ខាង​លើ​ដោយមាន​អាការៈឈឺ​ខ្លាំងពេក​ជនរងគ្រោះ​ក៏​ឱ្យ​ប្រព​ន្ធជូន​មក​មន្ទីរពេទ្យ​ខាងលើ។​

    នៅពេល​ទៅដល់​លោកគ្រូ​ពេទ្យ​ក៏បាន​វាស់​ឈាម​ជនរងគ្រោះ​ឃើ​ញ​ថា​ឡើ​ង​សម្ពាធឈាម ហើយ​ក៏​បានឱ្យ​ថ្នាំពេទ្យ​ពីរ​មុខ​គឺ​ថ្នាំ​បញ្ចុះ​ឈាម និង​ថ្នាំ​បំបាត់​ការឈឺចាប់​ឱ្យទៅ​ជន​​រងគ្រោះ​លេប​មួយ​មុខ​មួយ​គ្រាប់​។​

    បន្ទាប់មក​គ្រូពេទ្យ​ក៏​យក​ឧបករណ៍​វាស់​បេះដូង​មក​វាស់​ឱ្យ​ជនរងគ្រោះ ប៉ុន្តែ​ជនរងគ្រោះ ក៏បាន​ដាច់ខ្យល់​ស្លាប់​តែម្តង​។ ក្រោយពី​ដឹងថា​ជនរងគ្រោះ​បាន​ស្លាប់​ហើយ​ក្រុមគ្រួសារ​ជនរងគ្រោះ​ក៏បាន​ដឹក​សាកសព​ជនរងគ្រោះ​យកមក​ធ្វើបុណ្យ​នៅឯ​ផ្ទះ​ដោយ​មិនបាន​រាយការណ៍​ជូន​សមត្ថកិច្ច​ឡើយ​។​

    លុះដល់​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ដដែល ក្រោយពី​ទទួលបាន​ព័ត៌មាន កម្លាំង​ប៉ូលិស​ជំនាញ ក្រុង ខេត្ត និង ពេទ្យ​ខេត្ត បាន​ចុះ​ដល់ផ្ទះ​សព​ដើម្បី​ពិនិត្យ​អនុវត្តតាម​គោលការណ៍​លោកស្នងការ និង ព្រះរាជអាជ្ញា​។ តែ​ក្រុមគ្រួសារ​សព មិនឱ្យ​ពិនិត្យ​ទេ ហើយ​ជំនាញ​ទាំងអស់​ក៏​សរសេរ​កំណត់ហេតុ​រួមមួយ​ថា​មិនឱ្យ​ពិនិត្យ៕

adverise with khmeread

មតិយោបល់