ស្ត្រី​ម្នាក់​ស្លាប់​, ២​នាក់​របួសធ្ងន់ ដោយសារ​ពួកគេ​ជិះ​ម៉ូតូ​បុក​ប​ង្កោ​ល​សម្គាល់​ចរាចរណ៍

    បាត់ដំបង ៖ ស្ត្រី​ម្នាក់​ស្លាប់ និង​២​នាក់​ទៀត បាន​របួសធ្ងន់ ដោយសារ​ពួកគេ​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​ប​ង្កោ​ល​ចរាចរណ៍​នៅក្បែរ​ដងផ្លូវ​ជាតិ​លេខ​៥ ត្រង់ចំណុច​ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៧ ធ្នូ ឆ្នាំ​២០១៦ នេះ។​

    សមត្ថកិច្ច​និយាយថា ជនរងគ្រោះ​ស្លាប់​ឈ្មោះ​ សុជាតិ ភេទ​ស្រី អាយុ​១៨​ឆ្នាំ រីឯ​២​នាក់​ទៀត​ដែល​រងរបួស​ធ្ងន់ ម្នាក់​ឈ្មោះ​ កែវ ពេជ្រ ភេទ​ស្រី អាយុ​១៨​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ​ ឃិន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ពួកគេ​នៅ​ភូមិ​សាំង​រាំង ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ជិះ​ម៉ូតូ​ម៉ាក​ click ពណ៌​.​ស ពាក់​ស្លាក​លេខ​បាត់ដំបង​ 1P-1698។​

    ដំបូង​ជនរងគ្រោះ​ទាំង​៣​នាក់ ជិះ​ម៉ូតូឌុប​គ្នា​ពី​ទិស​ខាងជើង​ទៅ​ត្បូង ដែល​គេ​មើលឃើញថា ក្នុង​ល្បឿន​លឿន​។ ​លុះដល់​ចំណុច​ផ្លូវ​កោង​បត់​ឆ្វេង​បួង​ប​ង្កូ​ត​មិនទាន់ ក៏​ជ្រុល​ទៅបុក​បង្គោល​សញ្ញា​ចរាច​រណ៍​នៅតាម​ដងផ្លូវ បណ្ដាលឱ្យ​ដួល​បោក​ក្បាល​ស្លាប់​ម្នាក់ និង​របួសធ្ងន់​២​នាក់​តែម្ដង៕​

adverise with khmeread