កីឡាករ​ប្រដាល់​ ផាន់ ផា​ណាត សម្លាប់ខ្លួន​បន្ទាប់ពី​ប្រពន្ធ​មាន​ប្រុស​ថ្មី​

    បន្ទាយមានជ័យ ៖ កីឡាករ​ល្បីឈ្មោះ​មួយរូប​បានបញ្ចប់​ជីវិត​ដោយ​ចងក​សម្លាប់ខ្លួន បន្ទាប់ពី​ទទួលដំណឹង​ថា ប្រពន្ធ​របស់គាត់​មាន​ប្រុស​ថ្មី​បន្ទាប់ពី​គាត់​ឈឺ​ទៅ​ស្រុក​ឱ្យ​ឪពុកម្តាយ​ជួយ​មើល អស់​រយៈពេល​មួយឆ្នាំ។​

    អំពើ​ធ្វើអត្តឃាត​ខាងលើនេះ​បង្ក​ការភ្ញាក់ផ្អើល នៅ​យប់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ខាងកើត​ផ្សារ​មង្គល​បូរី ស្ថិតក្នុង​ភូមិ​លួង ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយ​មានជ័យ​។​

    ក្រុមគ្រួសារ​របស់​សាកសព​បាន​រៀបរាប់ថា ជនរងគ្រោះ​ ផាន់ ផា​ណាត អាយុ​៣៦​ឆ្នាំ ​ជា​កីឡាករ​២៥​ឆ្នាំ​កន្លងមកហើយ ធ្លាប់​ហាត់​នៅ​ក្លឹប​គុជ​ជលសា​កីឡា ហើយ​ចូលរួម​ប្រកួត​អស់​រយៈពេល​២៥​ឆ្នាំ កន្លងមកនេះ​ធ្លាប់​ប្រកួត​បាន​រាប់រយ​ដង​តាំង​ជំនាន់​លោក នួន ភី​រម្យ លោក​អេ ភូ​ថង មកម្ល៉េះ​។ ​ផាន់ ផា​ណាត បានទទួល​ខ្សែក្រវ៉ាត់​៣​ស្ថាប័ន និង​ប័ណ្ណសរសើរ ពី​សមាគម​កីឡា​ជាច្រើន​ទៀត​។​

    ក្រុមគ្រួសារ​បានបញ្ជាក់​ថា ផាន់ ផា​ណាត បាន​ធ្លាក់ខ្លួន​ឈឺ​ហើយ​បានមក​រស់នៅ​ជាមួយ​ឪពុកម្តាយ នៅ​ស្រុក​មង្គល​បូរី​នេះ​ជិត​១​ឆ្នាំ​មកហើយ។ ក្រោយមក ផាន់ ផា​ណាត បាន​ទូរស័ព្ទ​ទៅ​ប្រពន្ធ និង​កូន​រស់នៅ​ភ្នំពេញ​ដើម្បី​សួរសុខទុក្ខ និង​សេចក្តី​នឹករលឹក​ពី​ចម្ងាយ។ ​ស្រាប់តែ​ប្រពន្ធ​ទូរស័ព្ទ​មកវិញ​ថា «​ខ្ញុំ​មាន​ប្តី​ថ្មី​ហើយ សូម​បង​ដាច់ចិត្ត​ពី​ខ្ញុំ​ទៅ​»​។ ប្រពន្ធ​មិនបាន​និយាយ​ហេតុផល ពី​រឿង​ខ្លួន​មាន​ប្តី​ថ្មី​ឡើយ បើ​ចង់ដឹង​សួរ​ប្តី​ថ្មី​ខ្លួន​ទៅ​។​

    ក្រុមគ្រួសារ​បន្តថា ចាប់ពី​ថ្ងៃ​នោះមក ផាន់ ផា​ណាត ខូចចិត្ត​យ៉ាងខ្លាំង​រហូតមកដល់​ថ្ងៃកើតហេតុ​នោះ ចេះតែ​និយាយប្រាប់​ឪពុកម្តាយ​ថា «​ខ្ញុំ​មិន​ចង់​រស់នៅ​តទៅទៀត​ទេ​»​។ ​ពេលនោះ​ពួកគាត់​ចេះតែ​លួងលោម​កូន​ថា បើ​ស្លាប់ តើ​ឪពុកម្តាយ​មាន​អ្នកណា​ចិញ្ចឹម​។​

    លុះ​នៅ​យប់កើតហេតុ ពួកគាត់​បាន​ចុះ​ក្រោមផ្ទះ មួយសន្ទុះ​សោះ​ស្រាប់តែ ផាន់ ផា​ណាត បាន​យក​ក្រមា មក​ចង​-​ក នៅលើផ្ទះ​ស្លាប់​ភ្លាមៗ៕

Untitled 1
adverise with khmeread
Loading ad ...