samsung-banner
adverise with khmeread

រថយន្ត​បើក​បុក​ម៉ូតូ​ស្លាប់​ម្នាក់​នៅ​ផ្លូវជាតិ​លេខ​ ៤១

Unnamed

    កំពង់ស្ពឺ ​៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៦ នៅលើ​ផ្លូវ​លេខ​៤១ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ ៣៩-៤០ ស្ថិតក្នុង​ភូមិ​តា​ដែង​ចាស់ ឃុំ​ពោធិ៍​ម្រា​ល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ​រវាង​ម៉ូតូ​ និង​រថយន្ត​បណ្តាលឱ្យ​ស្លាប់​ម្នាក់។​

`    ប៉ូលិស​និយាយថា ដំបូង​មាន​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពាក់​ស្លាក​លេខ 1CZ-6508 បើកបរ​ដោយ​ឈ្មោះ ឡាំង ប៊ុនរ​ត្ន័ (​ស្លាប់​) ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ក​ញ្ចា​ន់ ឃុំ​ភា​រី​មានជ័យ ស្រុក​បសេដ្ឋ បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង។​

    លុះ​មកដល់​ចំណុចកើតហេតុ បាន​បុក​ជាមួយ​រថយន្ត ម៉ាក​កាមរី​ (​បា​ឡែ​ន​)​ ពណ៌​ទឹកប្រាក់ ស្លាក​លេខ ភ្នំពេញ 2N-7403 ក្រោយ​កើតហេតុ​អ្នកបើកប​រថយន្ត ក៏បាន​រត់​បាត់​បន្សល់​ទុក​តែ​រថយន្ត​។​

    បច្ចុប្បន្ន​វត្ថុតាង​ទាំង​រថយន្ត និង​ម៉ូតូ ត្រូវ​សមត្ថកិច្ច យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​បសេដ្ឋ ដើម្បី​រង់ចាំ​ការដោះស្រាយ​គ្នា តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់