ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសខណ្ឌចំការមនបញ្ជូនទៅតុលាការនាថ្ងៃទី១៦ ធ្នូនេះ បន្ទាប់ពីបានលួចម៉ូតូកង់បី នៅចំណុចមុខផ្ទះលេខ៦៨ ផ្លូវលេខ៤៥៤ ក្រុម២៤ ភូមិ៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញកាលពីថ្ងៃទី១៤ ធ្នូកន្លងទៅនេះ។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ពេញ សំអាត ភេទប្រុស អាយុ ៤២ ឆ្នាំ ខ្មែរ មុខរបរគ្មាន, ទីលំនៅមិនពិតប្រាដក បានលួចយករ៉ឺម៉ក ០១ គ្រឿង ពណ៌ត្របែកព្រៃ និងម៉ូតូម៉ាក DEALIM CITIPLUS ពណ៌ក្រហម លេខតួ 108640 និងម៉ាស៊ីន 134108 ស្លាកលេខ 1CD-8044 ភ្នំពេញ។
ចំណែកជនរងគ្រោះឈ្មោះ ម៉ក់ សុភា ភេទប្រុស អាយុ ៤៥ ឆ្នាំ ខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅផ្ទះលេខ ៦៨ ផ្លូវ ៤៥៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន។ វត្ថុតាងដកហូត រ៉ឺម៉ក់កង់បី ០១ គ្រឿង ពណ៌ ត្របែកព្រៃ និងម៉ូតូម៉ាក DEALIM CITIPLUS ពណ៌ ក្រហម លេខតូ 108640 និងម៉ាស៊ីន 134108 ស្លាកលេខ 1CD-8044 ភ្នំពេញ (របស់ជនរងគ្រោះ ប្រគល់ជូនជនរង គ្រោះ)។
ប៉ូលិសបន្តថា កាលពីថ្ងៃទី១២ ធ្នូ ២០១៦ ម៉ោង១០យប់ជនរងគ្រោះ បានចតម៉ូតូកង់បីរបស់ខ្លួននៅមុខផ្ទះកើតហេតុ ដោយចាក់ច្រវ៉ាក់ ត្រឹមត្រូវ រហូតដលម៉ោង ០៤ និង៣០ទៀបភ្លឺ ថ្ងៃទី១៣ ធ្នូ ២០១៦ ជនរងគ្រោះបានបើកទ្វារផ្ទះចេញមកក្រៅក៏ឃើញជនសង្ស័យលួចម៉ូតូ កង់បីរបស់ខ្លួនបើកចេញទៅហើយជនរងគ្រោះក៏ បានជិះម៉ូតូដេញ។
បន្ទាប់មក ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ទួលទំពូង១ លុះនៅម៉ោង ០២រំលងអធ្រាត្រ ថ្ងៃទី១៤ ធ្នូ ២០១៦ ជនរងគ្រោះបានប្រទះឃើញជនសង្ស័យឈ្មោះ ពេញ សំអាត កំពុងបើកម៉ូតូរបស់ខ្លួន នៅម្តុំឃ្លាំងរំសេវ ហើយជនរងគ្រោះ ក៏បានបើកម៉ូតូដេញតាមរហូតដល់ក្រោយផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក និងបានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ផ្សារដេប៉ូ ធ្វើការឃាត់ខ្លួន ជនសង្ស័យ រួមនឹងម៉ូតូកង់បីរបស់ខ្លួន រួចក៏យកមក ប្រគល់ឱ្យប៉ូលិសប៉ុស្តិ៍ទួលទំពូង១ នៅម៉ោង ០៣ទៀបភ្លឺ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
