បញ្ជូន​ក្រុម​បើក ​និង​លេងល្បែង​ហ្គេម​បាញ់​ត្រី​ទៅ​តុលាការ​

    ភ្នំពេញ ៖ ជនសង្ស័យ​ ៣ ​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌឫស្សីកែវ​បញ្ជូនទៅ​តុលាការ​នា​ព្រឹក​ថ្ងៃទី​១៧ ​ធ្នូ​នេះ បន្ទាប់ពី​បាន​ចាប់ខ្លួន​ពីបទ​លេងល្បែង​ហ្គេម​បាញ់​ត្រី​នៅ​សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ កន្លងទៅនេះ។​

    កម្លាំង​ប៉ូលិស​ខណ្ឌ ប៉ុស្តិ៍​និង​ប្រជា​ការពារ​បាន​ចុះបង្ក្រាប​ល្បែង​ហ្គ្រេ​ម​បាញ់​ត្រី​ស៊ីសង​មួយកន្លែង​ត្រង់ ចំណុច​ក្រុម​៧  ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​ ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន​ ០៣​ នាក់ ភេទ​ប្រុស ក្នុងនោះ​អ្នកលេង​ ២​ នាក់​ និង​អ្នក​កត់​ពុងម្នាក់ ដកហូត​វត្ថុតាង​មួយចំនួន កាលពី​ថ្ងៃទី​១៥ ធ្នូ ២០១៦ វេលា​ម៉ោង​៩​យប់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ១-​ឈ្មោះ​ ឡាយ នី ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ (អ្នក​កត់​ពុង​), ២-ឈ្មោះ តាំង គាក ភេទ​ប្រុ​ស អាយុ​៥០​ឆ្នាំ (អ្នកលេង)​និង​៣-​ឈ្មោះ ឡេ វាំង​ឡុង ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ (អ្នកលេង)​ និង​ដកហូត​ទូ​ហ្គេម​ចំនួន​២។​

      ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី​ច្បាប់៕


 

adverise with khmeread