រថយន្តបុក​ម៉ូតូ​ស្លាប់​បុរស​ម្នាក់​ភ្លាមៗ​នៅ​អង្គស្នួល​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង រថយន្ត និង ម៉ូតូ​កើតឡើង​នា​ថ្ងៃទី​១៧​ ធ្នូ​ ២០១៦ វេលា​ម៉ោង​៦ ​និង​១៥​នាទី យប់​នៅ​ចំណុច​ភូមិត្រ​ពាំ​វែង ឃុំឆក់​ឈើ​​នាង ស្រុក​អង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ ២៤-២៥ បណ្ដាលឱ្យ​ស្លាប់​ម្នាក់​ប្រុស នៅ​កន្លែងកើតហេតុ ។​

    ប៉ូលិស​និយាយថា នៅ​ថ្ងៃខែ​ឆ្នាំ​ និង​វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​ម៉ូតូ​០១​គ្រឿង​ម៉ាក ហុងដា​សេ​១២៥ ​ពណ៌​ខ្មៅ លេខ ភ្នំពេញ 1CS-4875 បើកបរ​ដោយ​ឈ្មោះ ផុន​ ភន ភេទ​ប្រុស​អាយុ​៤៧ នៅ​ភូមិ​ត្រប់វែង ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្ត​កំ​ព​ង់​ស្ពឺ (​មាន​មួក, កញ្ចក់​) មុខរបរ​កម្មករសំណង់ បើ​កបរ​មកពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច (​ភ្នំពេញ -​ព្រះសីហនុ​)។​

    លុះដល់​ចំណុច​ខាងលើ​បាន​ប៉ះ នឹង ម៉ូតូ រ៉ឺម៉ក​១​គ្រឿង (អ្នក​បើក​រត់គេច​បាត់​) ​ស្រប​ទិស​គ្នា ក៏ដួល​ខ្ទាតចូល​ចំ​កង់​រ៉ឺម៉ក ដឹក​ស៊ីទែន​ប្រេង​រថយន្ត​១​គ្រឿង ម៉ាក អា​ស្យា ពណ៌​ក្រហម​ខៀវ​.​ស ស្លាកលេខ ក្បាល​រថយន្ត ភ្នំពេញ 3A 3253, លេខ​កន្ទុយ​រ៉ឺម៉ក ភ្នំពេញ ​4A-8979 ដឹក​ស៊ីទែន​ប្រេង LHR បើកបរ​ដោយ​ឈ្មោះ ប៉ូច ស៊ីថា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្នាក់នៅ​ក្នុង​ក្រុម​ហ៊ុ​ប្រេង LHR ដែល​បើក​ពី​កើ​តទៅ​លិច (​ភ្នំពេញ​-​ព្រះសីហនុ​) ក្នុងទិសដៅ​ស្របគ្នាបណ្តាល​ឱ្យស្លាប់ម្នាក់​ប្រុស​.​ខូចខាត​ម៉ូតូ ។​

    ប៉ូលិស​បាន​សន្និដ្ឋានថា​ករណីនេះ​បណ្ដាលមកពី​អ្នកបើកបរ​ម៉ូតូ​បើក​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ករណីនេះ​កម្លាំង​ជំនាញ​បានធ្វើ​ការកសាង​សំណុំរឿង​បន្ត​ចាត់ការ ទៅតាម​នីតិវិធី​៕

Unnamed %283%29 adverise with khmeread

មតិយោបល់