ដូ​ណា​ល់ ត្រាំ សរសេរ​អក្សរ​ខុស​ចេញ​ន័យ "​គ្មាន​ប្រធានាធិបតី​" ត្រូវគេ​ចំអក​ពេញ Twitter

    ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក ដូ​ណា​ល់ ត្រាំ ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងច្រើន​ពី​សាធារណជន ប៉ុន្តែ​មិនមែនជា​ប្រភេទ​ការចាប់អារម្មណ៍​ដែល​ត្រាំ​ចង់​បានទេ បន្ទាប់ពី​គាត់​ចេញ Tweet មួយ​កាលពី​ថ្ងៃ​សៅរ៍ ទី​១៧ ធ្នូ ដែល​ប្រកូក​ប្រកាស​អំពី​ប្រទេស​ចិន​រឹបអូស​យក​កូន​នាវា​ស្រាវជ្រាវ​បាតសមុទ្រ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក​។​

​     មហាសេដ្ឋី​អចលនទ្រព្យ​រូបនេះ​បាន​សរសេរ​ខុស​ត្រង់​ពាក្យ "Unpresidented" ឬ "​គ្មាន​ប្រធានាធិបតី​" (​ពាក្យ​ត្រឹមត្រូវ​គឺ unprecedented មានន័យថា មិន​ធ្លាប់មាន​ពីមុនមក​)​។ ន័យ​ដើម​ក្នុង Tweet របស់លោក​គឺ​ចង់​និយាយថា "​ចិន​លួច​កូន​នាវា​ស្រាវជ្រាវ​របស់​ទ័ពជើងទឹក​អាមេរិក​ក្នុង​ដែនទឹក​អន្តរជាតិ​-​យក​វា​ចេញពី​ទឹក រួច​យក​វា​ទៅ​ចិន​ក្នុង​ទង្វើ គ្មាន​ប្រធានាធិបតី (​ចង់​ថា មិន​ធ្លាប់មាន​ពីមុនមក​)"​។ 

​    ​ពាក្យ "Unpresidented" បាន​ក្លាយជា​ប្រធានបទ​ពេញនិយម​មួយ​រំពេច​លើ Twitter ក្នុង​សហរដ្ឋអាមេរិក ខណៈ​អ្នកលេង​អន​ឡាញ​នាំគ្នា​ចំអក​អនាគត​ប្រធានាធិបតី​រូបនេះ​ឡើង​ស្ពឹក​មុខ ចំពោះ​ការសរសេរ​ពាក្យ​ខុស​។ 

​    ​លោកស្រី JK Rowling អ្នកនិពន្ធ​សៀវភៅ Harry Potter បាន Tweet ថា "​ត្រាំ​ឆែក​មើល​ពាក្យ Unpresidentedly ឱ្យ​ត្រឹមត្រូវ​ផង​"​។ 

​    ​អ្នកលេង Twitter ម្នាក់ទៀត​សរស​រថា "​សួស្តី​ពិភពលោក ពលរដ្ឋ​អាមេរិក​ភាគច្រើន​ពិតជា​បន់​ឱ្យ​យើង #​គ្មាន​ប្រធានាធិបតី​មែន​"​។​

​    ​មួយ​ម៉ោង​ក្រោយមក លោក​ត្រាំ​បាន​លុបចោល រួច​ជំនួស Tweet ថ្មី​ដោយ​សរសេរ​ពាក្យ​ត្រឹមត្រូវ​វិញ​។ ខណៈ​មនុស្ស​ជាច្រើន​ចំអក​ឱ្យ​លោក​ត្រាំ​ដែល​ល្បី​ខាង​សរសេរ​ពាក្យ​ខុស​រាប់​ភ្លេច អ្នកគាំទ្រ​គាត់​បាន​ចេញមុខ​ការពា​រ ដោយ​និយាយថា ពួក​អ្នក​រិះគន់​នាំគ្នា​សម្រុក​ចាប់កំហុស​អក្ខរាវិរុទ្ធ ខណៈ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​បញ្ហា​ធំ​៕

ប្រភព៖បរទេស

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់