adverise with khmeread Index

ចោរស្ទាវ២នាក់បើកម៉ូតូកៀរផ្តួលប្លន់យកម៉ូតូមួយគ្រឿងគេចបាត់

    តាកែវ ៖ ម៉ូតូ​ទំនើប​មួយគ្រឿង​ត្រូវ​ពួកចោរ​វ័យក្មេង​២​នាក់​បើក​ម៉ូតូ​កៀរ​ផ្តួល​ប្លន់​យកទៅ​បាត់​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១៩​មករា​ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្លូវជាតិ​លេខ​២ ភូមិ​ពញា​គុក ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី ខេត្តតាកែវ​ពី​ស្ត្រី​ម្នាក់​កំពុងធ្វើដំណើរ​តាមផ្លូវ​ម្នាក់ឯង ។​

   ប៉ូលិស​និយាយថា ជនរងគ្រោះ លី គឹម​អៀង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ពញា​គុក ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី ត្រូវបាន​ជនសង្ស័យ​២​នាក់ បាន​ជិះ​ម៉ូតូ​មក​កៀរ​ផ្តួល រួច​ដណ្តើមយក​ម៉ូតូ ធុន​ហុងដា​សេ​១២៥​ផលិត​ឆ្នាំ​២០១៥​ស្លាក​លេខ​ភ្នំពេញ 1CW -7217 រត់គេចខ្លួន​បាត់​តែម្តង ។​

    បច្ចុប្បន្ន កម្លាំង​ប៉ូលិស​កំពុងធ្វើការ​ស្រាវជ្រាវ និង​ស្វែងរក​ចាប់​ជនសង្ស័យ យកមក​ផ្តន្ទាទោស​៕​

adverise with khmeread

មតិយោបល់