អំឡុង ២០១៦ មានតែ​ទូរស័ព្ទ​មួយ​ម៉ូ​ដែល​ប៉ុណ្ណោះ ដែល​ជាប់​ការធ្វើ​តេស្ត​ល្បឿន​កាមេរ៉ា​ល្អ​ដាច់​គេ​! សូម្បី iPhone 6s/6s Plus ក៏​នៅ​ចាញ់​ដែរ​

    ​តើ​អ្នក​ធ្លាប់ធ្វើ​ការសាកល្បង​រវាង​ទូរស័ព្ទដៃ Samsung Galaxy S7/S7 Edge និង iPhone 6s/6s Plus ដែរឬទេ​? អ្នក​ប្រហែលជា​មិនដឹង​ទេ​ថា​រវាង​កាមេរ៉ា​ទូរស័ព្ទ​ទាំង​ម៉ាក​នេះ​មួយណា​លឿន​ជាងគេ​នោះទេ​។​

​    ​១. Samsung Galaxy S7/S7 Edge
​    ​យោងតាម​វេ​ប​សាយ Phonearena ទូរស័ព្ទដៃ Samsung Galaxy S7/S7 Edge ឈ្នះ​លើ​ការ​តេស្ដ​សាកល្បង កាមេរ៉ា​ស្មា​ត​ហ្វូ​ន​ល្អ​ជាងគេ​ក្នុង​ឆ្នាំ ២០១៦​។ Samsung Galaxy S7/S7 Edge ថត​បាន​លឿន​ជាង​ទូរស័ព្ទ​គូប្រជែង​របស់ខ្លួន iPhone ដោយ​ចុច​ថតរូប​ភាព​បាន​ភ្លាមៗ​ត្រឹមតែ ១,៥ វិនាទី ហើយ​ល្បឿន​ក្នុងការ​ថតរូប​ជាមួយនឹង​មុខងារ HDR គឺ​ត្រឹមតែ ១,៦ វិនាទី​ប៉ុណ្ណោះ​។​

​    ​ហើយ​ក្នុងចំណោម​កាមេរ៉ា​ស្មា​ត​ហ្វូ​ន​មានតែ Samsung Galaxy S7/S7 Edge ប៉ុណ្ណោះ​ដែលមាន​ជម្រៅ​អតិបរមា​ក្នុង​រន្ធ​កាមេរ៉ា​ល្អ​ជាងគេ f/1.7​។ ជាពិសេស​ទូរស័ព្ទ​នេះ​អាច​ថត​នៅ​កន្លែង​ងងឹត​ខ្លាំង​បាន​យ៉ាងច្បាស់​ល្អ​ក្នុងចំណោម​ទូរស័ព្ទ​ឆ្នាំ ២០១៦ នេះ​។​

​    ​២. Apple iPhone 6s/6s Plus
​    ​iPhone 6s/6s Plus ជាប់​ក្នុងការ​ធ្វើតេស្ដ​ក្នុង​ចំណាត់ថ្នាក់​បន្ទាប់​។ កាមេរ៉ា​របស់ iPhone 6s/6s Plus មាន​ល្បឿន​ថត ២ វិនាទី​នៅពេល​ចុច Focus ខណៈ​ដែលជា​មធ្យម​ថតរូប​ភាព​មួយ​ចំណាយពេល ២,៦ វិនាទី​។​

​    ​iPhone នៅតែ​ចាញ់ Samsung ត្រង់​កន្លែង​រក​កម្មវិធី​ថត​កាមេរ៉ា​នៅលើ​អេក្រង់ ដោយ​អ្នក​ត្រូវ​ក្រវៀស​លើ​អេក្រង់​ចុច​រក​កាមេរ៉ា ឬ​ក្រវៀស Control Center ទើប​រក​កម្មវិធី​កាមេរ៉ា​ចុច​ថត​បាន​។ ហើយ​ចំពោះ​ជម្រៅ​អតិបរមា​ក្នុង​រន្ធ​កាមេរ៉ា​ស្មើនឹង f/2.2 នៅ​ចាញ់ Samsung Galaxy S7/S7 Edge ឆ្ងាយ​បន្តិច យ៉ាងណាមិញ កាមេរ៉ា​ដែលមាន f/2.7 ចុះទៅ​គឺ​ល្អ​។​

​    ​មូលហេតុ​មួយទៀត​ដែល​កាមេរ៉ា iPhone 6s/6s Plus ចាញ់ Samsung Galaxy S7/S7 Edge គឺ​ត្រង់​យកទៅ​ថតរូប​ភាព​អាជីព​។ iPhone មាន​មុខងារ​កាមេរ៉ា​តិចជាង​កាមេរ៉ា Samsung ដូច្នេះ​ប្រសិនបើ​អ្នកជា​អ្នក​ថតរូប​អាជីព​ការជ្រើសរើស​យក Samsung Galaxy S7/S7 Edge ដោយសារ​មានមុខ​ងារ​ច្រើន​ក្នុង​ការចាប់យក​ប្លង់​ដែល​អ្នក​ចង់បាន គឺ​ពិតជា​ប្រសើរ​បំផុត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត